ព័ត៌មានកីឡា

កីឡាករបរទេស ៣ រូបជួយ បឹងកេត សងសឹក Shan United យ៉ាងចាស់ដៃ (វីដេអូ)

​ក្រុមបាល់ទាត់ដំណាងកម្ពុជា ​បឹង​កេត ​បានយកឈ្នះក្រុមម្ចាស់ផ្ទះ Shan United ​របស់មីយ៉ាន់ម៉ា ដោយលទ្ធផល ៤ទល់១ នាជំនួបចុងក្រោយ ​ក្នុង​ពាន​រង្វាន់ AFC Cup 2018 នៃពូល F លើកីឡដ្ឋាន Thuwanna YTC Stadium នាប្រទេសមីយ៉ាន់ម៉ា។

ភ្ញៀវ បឹងកេត បានធ្វើការនាំមុខ ៤ គ្រាប់មុន ដែលធ្វើបានសម្រេចដោយខ្សែប្រយុទ្ធប្រេសុីល Maycon ២ គ្រាប់ម្នាក់ឯង នៅនាទី ១១ នឹង ៦៣ ស្របពេលដែលកីឡាករ JuliusOiboh រកបាន ១ គ្រាប់ នៅនាទី ២៥ ខណ:នៅនាទី ៤៧ កីឡាករប្រជាប្រិយSamuelAjayi រកបានមួយគ្រាប់បន្ថែមទៀត តែបន្ទាប់ពីកីឡាករPaing SoePhyo ទទួលបានកាតក្រហម នៅនាទី ៤៩ ក្រុមម្ចាស់ផ្ទះ Shan United ខំប្រឹងស្វែងរកបាន ១ គ្រាប់មកវិញ​ ធ្វើបានសម្រេចដោយកីឡាករTun ZinMin នៅនាទី ៧៨ ។

ក្រោយពីបញ្ចប់ការប្រកួតក្នុងពូល F ក្រុមរបស់សិង្ហបុរី Home United FC ដែលធ្លាប់បរាជ័យក្រោយថ្វីជើង បឹងកេត ជាក្រុមដែលឈរកំពូលតារាង នឹងទទួលបានកៅអីឡើងទៅវគ្គបន្ត ខណ:ក្រុមលេខ២ Ceres-Negros FC ត្រូវរងចាំមើលតើជាក្រុមលេខ២ ល្អជាងគេឫទេ៕

មតិយោបល់