ព័ត៌មានកីឡា

ក្លិប Prachuap FC បានងាកមកចាប់អារម្មណ៍កីឡាករឥណ្ឌូណេស៊ី Stefano Lilipaly

យោងតាមរបាយការណ៍ពីបណ្តាញផ្សាយព័ត៌មានប្រទេសថៃបានឱ្យដឹងថាក្រុម Prachuap FC កំពុងតែកំណត់គោលដៅលើកីឡាករអន្តរជាតិឥណ្ឌូនេស៊ី Stefano Lilipaly ពីក្លិប Bali United ។

បន្ទាប់ពីបរាជ័យក្នុងការចុះហត្ថលេខាជាមួយកីឡាករជនជាតិហ្វីលីពីនម្នាក់ឈ្មោះ Iain Ramsay ពេលនេះក្លិប Prachuap បានងាកមកចាប់អារម្មណ៍កីឡាករ Lilipaly វិញ។ ប្រព័ន្ធផ្សព្វផ្សាយថៃបានបង្ហើបឱ្យដឹងថាគ្រូបង្វឹកក្រុម Prachuap FC គឺលោក Thawatchai Damrong-Ongtrakul បានបញ្ជាក់ថានឹងឈានទៅដល់កិច្ចព្រមព្រៀងចុងក្រោយជាមួយកីឡាករឥណ្ឌូនេស៊ីកំពូលម្នាក់។

ទោះបីជាលោក Thawatchai មិនបានលើកឡើងពីឈ្មោះក៏ដោយ តែវាត្រូវបានគេរាយការណ៍ថាខ្សែប្រយុទ្ធឥណ្ឌូនេស៊ី-ហូឡង់(កូនកាត់) អាចជាខ្សែប្រយុទ្ធ Lilipaly របស់ក្រុម Bali ខណ:ដែលកីឡាករផ្សេងទៀតរួមមាន Irfan Bachdim, Ilija Spasojevic, Diego Michiels, Raphael Maitimo, Sergio van Dijk និង Victor Igbonefo អាចនឹងត្រូវចេញ បន្ទាប់ពីក្រុម Prachuap ត្រូវបានប្រមូតឡើងមកលេងលីគកំពូល៕

មតិយោបល់