ព័ត៌មានជាតិ

របៀបលុបសារសន្ទនាជាមួយមិត្តភក្តិចេញពីក្នុងកម្មវិធី Messenger តាមទូរសព្ទដៃ

មុននេះ Post Tech បានបង្ហាញជូនប្រិយមិត្តពីរបៀបលុបសារសន្ទនាជាសំឡេងដែលថតច្រឡំចេញពីកម្មវិធី Messenger របស់ក្រុមហ៊ុន Facebook ហើយឥឡូវ ក្រុមការងារយើងខ្ញុំសូមបង្ហាញជូនពីរបៀបលុបការសន្ទនារវាងលោកអ្នក និងមិត្តភក្តិចេញពីកម្មវិធីបណ្តាញសង្គមសារនេះចោលទាំងស្រុងម្តង។ ដើម្បីធ្វើដូច្នេះ លោកអ្នកគ្រាន់តែ៖

១- ចូលទៅកាន់ម៉ឺនុយ Chat ក្នុងកម្មវិធី រួចជ្រើសរើស Chatroom (បន្ទប់ឆ្លើយឆ្លងសារ) ណាមួយ ដែលខ្លួនចង់លុបចោល

២- បន្ទាប់មក ចុចលើប៊ូតុង i ដែលឋិតនៅជ្រុងខាងស្តាំ ផ្នែកខាងលើ រួចចុចលើប៊ូតុងសញ្ញាចុចបី

៣- បន្ទាប់មកទៀត ចុចលើពាក្យ Delete Conversation ហើយចុចលើប៊ូតុង DELETE CONVERSATION ដើម្បីបញ្ជាក់ថា លោកអ្នកពិតជាសម្រេចលុបវាចោលមែន នោះជាការស្រេច៕

បញ្ជាក់: គន្លឹះខាងលើ អាចអនុវត្តបានទាំងទូរសព្ទ iPhone និង Android។

៥ ចំណុច ភាគច្រើននៅមិនទាន់ដឹងមានលើ FB Messenger!

មតិយោបល់