ពិតជាអស្ចារ្យណាស់ សម្រាប់ក្រុមបាល់ទាត់ Manchester City ដែលបន្តរកបាន ៣ពិន្ទុក្នុងទឹកដីខ្លួនឯងបន្តទៀត ក្រោយពីយកឈ្នះក្រុម West Ham យ៉ាងប្រផាប់ប្រភីង ២-១ ។
ជាក់ស្តែងណាស់ ថ្វីបើ Manchester City នៅតែរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់ក៍ដោយ តែប៉ុន្មានប្រកួតចុងក្រោយនេះ លទ្ធផលដែលទួលបាន ឃើញថាប្រកៀកប្រកិតគ្នាយ៉ាងខ្លាំង។ ក្នុងនោះដែរ ការបើកទ្វារទទួលក្រុម West Ham យប់មិញនេះ ក្រុមដែលកំពុងឡើងជើងដូចផ្កាមួយនេះ បានបន្តយកឈ្នះ ក្នុងលទ្ធផល ២-១ ទៀត។ គួរបញ្ជាក់ផងដែរថា West Ham បានរកគ្រាប់បាល់បាន ១គ្រាប់មុននៅតង់ទី១ តាមរយៈការស៊ុតរបស់កីឡាករ Angelo Obinze Ogbonna នៅនាទីទី៤៤ ។
យ៉ាងណាវិញ ឈានចូលដល់តង់ទី២ ក្រុម Manchester City បានវាយបកយ៉ាងខ្លាំងក្លា ដោយអាចរកបាន២គ្រាប់យ៉ាងវេទនា ដោយស៊ុតតាមស្មើដោយ កីឡាករ Nicolas Otamendi នៅនាទីទី៥៧ និងកីឡាករវ័យរាងជ្រេ David Silva ស៊ុតនាំមុខវិញ នៅនាទីទី៨៣ ។ ដូច្នេះហើយ Manchester City នៅតែរក្សាកំណត់ត្រារបស់ពួកគេ បានយ៉ាងល្អ ដោយមិនទាន់ស្គាល់ចាញ់ មួយប្រកួតនៅឡើយទេ និងបន្តឈរកំពូលតារាងដដែល។
គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមខ្លាំង នៅ Premier League នៅសល់តែ Tottenham និង Manchester United ទេដែល Manchester City មិនទាន់ជួប ប្រសិនបើ Man City អាចបំបាក់ក្រុមទាំង២នេះទៀត នោះនៅ Premier League អស់គូប្រកួតហើយ។
https://www.youtube.com/watch?v=B8zk8As5BNc
មតិយោបល់