ព័ត៌មានកីឡា

Man City មិនបោះបង់ការចង់បាន Alexis Sanchez

ក្រុមកំពូលតារាង Premier League មេឃខៀវ Manchester City នៅតែបន្តចង់បានខ្សែប្រយុទ្ធឈីលី Alexis Sanchez ពីក្រុមកាំភ្លើងធំ Arsenal នៅខែមករាខាងមុខនេះ។

បើតាមការចុះផ្សាយរបស់​ Independent បានឲ្យដឹងថា លោក Pep Guadiola នៅតែចង់បានអតីតកូនក្រុមរបស់លោក Alexis Sanchez ពីក្រុមកាំភ្លើងធំ Arsenal ដដែល។ ជាក់ស្តែងណាស់ លោក Pep Guadiola បានសម្លឹងឃើញ Sanchez​ តាំងពីរដូវក្តៅ កន្លងមក ក៍ប៉ុន្តែក្រុមកំពុងតែលេចធ្លោមួយនេះ បានបរាជ័យ ក្នុងការនាំយកកីឡាករឈីលីរូបនេះ។ យ៉ាងណាក៍ដោយ បើទោះបីជា Man City មានខ្សែប្រយុទ្ធល្អ និងរឹងមាំដូចជា Sergio Aguero, Gabriel Jesus, Raheem Sterling និងកីឡាករមួយចំនួនល្អៗក៍ដោយ តែលោក Pep ចង់បាន Sanchez មកបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា Alexis Sanchez គឺជាអតីតកូនក្រុមរបស់លោក Pep Guadiola កាលពីនៅ Barcelona ក្រោយពេលដែលផ្លាស់មកកាន់ Premier League អ្នកទាំង២ មិនបានលេងក្នុងក្រុមជាមួយគ្នាឡើយ។ យ៉ាងណាក៍ដោយ ក្រុម Manchester City នឹងប្រជែងជាមួយក្រុម Paris Saint Germain ដើម្បីដណ្តើមយក Alexis Sanchez ឲ្យនាមនៅខែមករាខាងមុខនេះ។

ដូច្នេះហើយ​ រង់ចាំមើលថា ​តើ Alexis Sanchez យល់ព្រមផ្លាស់មកកាន់ Man City តាមរយ:ទំនាក់ទំនងយ៉ាងល្អ ជាមួយលោក Pep Guadiola ឬផ្លាស់ទៅកាន់ Paris Saint Germain ឬយល់ព្រមបន្តលេងឲ្យក្រុម កាំភ្លើងធំ Arsenal បន្តទៀត។

មតិយោបល់