ព័ត៌មានកីឡា

Everton ស្គាល់ឈ្នះដំបូង នៅ Europa League

ក្រុមដែលលេងត្រឹមបង្រ្គប់កិច្ច Everton បានស្គាល់ជ័យជម្នះ ដំបូងនៅ Europa League ហើយ ដោយបានទៅបំបាក់ក្រុមបាតតារាង​ Apllon Limassol ក្នុងលទ្ធផល ៣-​០ ។

បើទោះបីជាក្រុម Everton អាចយកឈ្នះការប្រកួត ជាមួយក្រុម Apollon Limassol ក្តី តែក្រុមអង់គ្លេសមួយ​នេះ បានចាកចេញពីក្របខ័ណ្ឌ Europa League ត្រឹមវគ្គ​ចែកពូលនេះហើយ។ យ៉ាងណាក៍ដោយ ក៍ក្រុម Everton អាចរកបានជ័យជម្នះដំបូងរបស់ពួកគេ ដោយក្នុងចំណោម ៦ប្រកួតកន្លងមក ឈ្នះត្រឹម១ប្រកួត និងស្មើ១ ចាញ់៤ ដែលមានន័យថា Everton ធ្វើមិនបានល្អឡើយ ក្នុងឆ្នាំនេះ។

៣គ្រាប់របស់ក្រុម Everton រកបានដោយ ការស៊ុតរបស់កីឡាករ Ademola Lookman ២គ្រាប់ដែលស៊ុតបាននៅនាទីទី ២១ និង២៧ ខណ:គ្រាប់បាល់ទី៣ រកបានដោយកីឡាករ Nikola Vlasic នៅនាទីទី៨៧។ ដូច្នេះហើយ ក្រុម Everton ត្រូវចាកចេញពីការប្រកួត Europa League ហើយ ដោយចាប់តាំងពី ការចូលប្រឡូកក្នុងពានរង្វាន់អឺរ៉ុបនេះ ជាលើកដំបូងហើយ ដែល Everton ធ្វើមិនបនល្អបែបនេះ។

គួរបញ្ជាក់ផងដែរថា មិនត្រឹមតែ Europa League ឡើយ សូម្បីតែនៅ Premier League ឆ្នាំនេះ Everton ក៍ធ្វើមិនបានល្អដែរ ទំនងជារដូវកាលក្រោយ Everton មិនជាប់មកលេងពានអឹរ៉ុបក៍ថាបានផងដែរ។

https://www.youtube.com/watch?v=QI4C9BMhBV0

មតិយោបល់