ព័ត៌មានកីឡា

PSG ត្រៀមបញ្ចេញកីឡាករ២រូបនៅខែមករាខាងមុខនេះ

ក្រុម Paris Saint Germain បានត្រៀមរួចហើយ ក្នុងការលក់ចេញ កីឡាករ២រូប នៅខែមករាខាងមុខនេះ ដើម្បីយកលុយទិញ កីឡាករល្អៗ ជាច្រើនទៀតមកពង្រឹងក្លិបបន្ថែម។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា ក្រុមកំពុងតែកកូរពេញពិភពលោក នឹងលក់កីឡាករ២រូបចេញ នៅខែមករាខាងមុខនេះ។ ក្នុងនោះដែរ កីឡាករដែល Paris Saint Germain បញ្ចេញនៅខែមករាខាងមុខនេះ រួមមានដូចជា Hatem Ben Arfa និងកីឡាករ Lucas Mouara ។ យ៉ាងណាវិញ សម្រាប់ Lucas Mouara វិញមិនពិបាកឡើយ ព្រោះថា ក្រុមតោខៀវ Chelsea បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទិញយក កីឡាកររូបនេះ ពីក្រុម Paris Saint Germain ។ ចំណែក Ben Arfa វិញ ក៍មានក្លិបជាច្រើនចង់បានកីឡាកររូបនេះដែរ ខណ: Arfa មិនទាន់ច្បាស់ថា​ ត្រូវទៅកាន់ក្រុមណាមួយឡើយ។ ក៍ប៉ុន្តែ សម្រាប់ក្រុម Paris Saint Germain វិញ ក៍មានពត៌មាន ជាច្រើនឲ្យដឹងផងដែរថា កីឡាកររូបនេះ មានក្លិបជាច្រើនចង់បានផងដែរ។

ដូច្នេះហើយ នៅខែមករាខាងមុខនេះ ក្រុម Paris Saint Germain នឹងលក់ចេញកីឡាករ Haten Ben Arfa និង Lucas Mouara ចេញ ស្របពេលដែលក្រុមកំពុងឡើងជើងមួយេះ ត្រៀមប្រជែងនាំយក ខ្សែប្រយុទ្ធ Aexis Sanchez​ ពីក្រុមកាំភ្លើងធំ Arsenal ផងដែរ។

មតិយោបល់