ព័ត៌មានកីឡា

Courtios បដិសេធកុងត្រាថ្មីជាមួយ Chelsea

អ្នកចាំទីប៊ែលហ្ស៊ិក Thibaut Courtios ទំនងជាមិនបន្តកុងត្រាថ្មីជាមួយក្រុមតោខៀវ Chelsea ឡើយ ស្របពេលដែលកីឡាកររូបនេះទទួលបានការ​ចាប់​អារម្មណ៍យ៉ាងខ្លាំងពីក្រុម Real Madrid នោះ។

បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា អ្នកចាំទីដៃស្អិត Thibaut Courtios អាចនឹងបដិសេធ កុងត្រាថ្មីជាមួយក្រុមតោខៀវ Chelsea ខណ:កុងត្រាចាស់​របស់គេជិតចប់នោះ។ ជាក់ស្តែងណាស់ ការបដិសេធនេះ ប្រហែលជា Courtios បានសម្លឹងឃើញក្រុម Real Madrid ដែលបង្ហាញនូវការចង់បានកីឡាកររូបនេះយ៉ាង​ខ្លាំងនោះ។ យ៉ាងណាវិញ សម្រាប់ Real Madrid មិនមែនផ្តោតការចាប់អារម្មណ៍ លើ Courtios ជាចម្បងឡើយ ខណ:ក្រុមយក្សអេស្ប៉ាញមួយនេះ ចាប់អារម្មណ៍លើអ្នកចាំទីអេស្ប៉ាញ របស់ក្រុមបីសាចក្រហម Manchester United ជាង។

ក៍ប៉ុន្តែ Real Madrid ក៍បានកំណត់គោលដៅមួយផងដែរថា បើក្លិបអេស្ប៉ាញមួយនេះ បរាជ័យទិញ Devid De Gea នោះ Real Madrid នឹងបង្វែរមកទិញយកអ្នកចាំទី Thibaut Courtios វិញ។ តាមរយ:ហេតុផលនេះហើយ ដែលប្រភពខាងលើនេះ អះអាងថា អ្នកចាំទី Thibaut Courtios ទំនងជាបដិសេធ ក្នុងការចុះកុងត្រាថ្មីជាមួយក្រុម តោខៀវ Chelsea ក្នុងពេលដ៍ខ្លីខាងមុខនេះផងដែរ។

ដូច្នេះហើយ រង់ចាំមើលថា រវាង Devid De Gea និង Thibaut Courtios នរណាមួយនឹងក្លាយជាជម្រើសរបស់ក្រុម Real Madrid ក្នុងរដូវក្តៅខាងមុខនេះ។

មតិយោបល់