ក្រុមសេះបង្កង់ Juventus បានបដិសេធ សំណើររបស់ក្រុមបីសាចក្រហម Manchester United ក្នុងការទិញយកខ្សែប្រយុទ្ធវ័យក្មេងអាហ្សង់ទីន Paulo Dybala ក្នុងទីផ្សារដោះដូរកីឡាករនាពេលដ៍ខ្លីខាងមុខនេះ។
បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ក្រុមជើងឯកអ៊ីតាលី Juventus មិនយល់ព្រមលក់ Dybala ឲ្យក្រុមបីសាចក្រហម Manchester United ក្នុងតម្លៃ ៧០លានផោន បូករួមនឹងការថែមខ្សែបម្រើ Henrikh Mkhitaryan មួយរូបទៀត។ តាមប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា ក្រុមJuventus ចង់បានតម្លៃខ្លួនរបស់ Dybala ដល់ទៅ ៨៦លានផោន ដែលប្រហាក់ប្រហែលនឹងតម្លៃរបស់ Antoine Griezmann ដែលក្រុមបីសាចក្រហមចង់ទិញពី Atletico Madrid នោះ។
យ៉ាងណាវិញ សម្រាប់ Man Utd ប្រហែលជាមិនរាថយ ក្នុងការតម្លើងថ្លៃខ្លួនរបស់ Paulo Dybala ឡើយ ព្រោះថា នៅពេលនេះ ក្រុមបីសាចក្រហម ត្រូវការកីឡាករនៅតំបន់ប្រយុទ្ធជាចាំបាច់ ដើម្បីរក្សាតំណែង នៅតំបន់កំពូលតារាង ឲ្យស្ថិតស្ថេរ និងមានឱកាសលេងនៅ Champion League ឆ្នាំក្រោយទៀត។ ជាពិសេសនោះ ប្រសិនបើ Man Utd បរាជ័យក្នុងការទិញយក Antoine Griezmann នោះច្បាស់ណាស់ Man Utd នឹងយក Dybala ឲ្យបានដោយមិនគិតពីតម្លៃខ្លួនរបស់កីឡាកររូបនេះឡើយ។ គួរបញ្ជាក់ផងដែរថា ក្រុមបីសាចក្រហម ហាក់ដូចជានៅស្ទើតំបន់កណ្តាល និងខាងលើណាស់ ខណៈការនាំយក Dybala ឬ Griezmann មកនេះ អាចនឹងធ្វើឲ្យក្រុម Manchester United មានភាពរឹងមាំជាងមុនជាក់ជាមិនខាន។
ដូច្នេះហើយ រង់ចាំមើលថា តើក្រុមបីសាចក្រហម Manchester United យល់ព្រមទិញយក Paulo Dybala ក្នុងតម្លៃ៨៦លានផោន ដោយបូកនឹងខ្សែបម្រើ Henrikh Mkhitaryan ដែរឬយ៉ាងណា?
មតិយោបល់