ព័ត៌មានកីឡា

អតីតមិត្តស្រី Justin Bieber ក្លាយជាសង្សាររបស់ Pual Pogba ហើយ

ស្រីស្អាត Chantel Jeffries ដែលជាអតីតមិត្តស្រីរបស់ Justin Bieber ត្រូវបានគេអង្កេតឃើញថាកំពុងតែសាងស្នេហ៍ផ្អែមល្ហែមជាមួយកីឡាករបាល់ទាត់ Pual Pogba របស់ក្រុម Manchester United ។

ដំណឹងនេះបែកធ្លាយដោយសារតែ Snapchat របស់ Chantel បានសរសេរឱ្យអ្នកគាំទ្រដឹងផ្ទាល់ ដោយរូបនាងជាអ្នកថតវីដេអូ Pogba រាំជាមួយបងប្អូនរបស់គេ។ ខណ:នៅលើវីដេអូនោះ នាងបានសរសេរទៀតថា៖ “ប្រសិនបើជា Pogba មែន នោះគេនឹងអាចជួយឱ្យជិវិតខ្ញុំល្អ និងមិនមានបញ្ហានោះទេ”។

chantel-jeffries-a-rencontre-paul-pogba-a

ទាក់ទិននឹងរឿងនេះដែរ The Sun បានព្យាយាមទាក់ទងទៅខាងស្រីផ្ទាល់ដើម្បីសុំការបញ្ចេញយោបល់ ប៉ុន្តែស្រីស្អាតរូបនេះមិនបាននិយាយអ្វីនោះទេ ដោយគ្រាន់តែបង្ហោះរូបភាព និងសារពោរពេញដោយអត្ថន័យបន្ថែមទៀតប៉ុណ្ណោះ។

Chantel ធ្លាប់ជាសង្សាររបស់ Justin Beiber អំឡុងឆ្នាំ២០១៤កន្លងទៅ ដោយ២នាក់នេះធ្លាប់ត្រូវប៉ូលិសចាប់ពីបទបើកបរដោយមានជាតិស្រវឹងក្នុងខ្លួន៕

 

Chantel-Jeffries1

មតិយោបល់