ព័ត៌មានកីឡា

ភ្នំពេញក្រោន យកឈ្នះ វេស្ទើនភ្នំពេញ ទាំងត្រដាបត្រដួស

កាលពីម្សិលមិញ ក្រុមបាល់ទាត់ភ្នំពេញក្រោន បានយកឈ្នះក្រុមម្ចាស់ផ្ទះវេស្ទើនភ្នំពេញ ទាំងត្រដាបត្រដួស ក្នុងលទ្ធផល ១ទល់០ ក្នុងជំនួបប្រចាំសប្តាហ៍ទី៨ នៃពានរង្វាន់ក្របខណ្ឌលំដាប់ទី១ កម្ពុជា រដូវកាល ២០១៨។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមភ្ញៀវ ភ្នំពេញក្រោន បានដោយសារតែការទាត់បញ្ចូលទីខ្លួនឯងពីសំណាក់កីឡាករ ចន្ថា ធនធាន ដែលជាខ្សែប្រយុទ្ធ វេស្ទើនភ្នំពេញ ត្រូវគ្រូបង្វឹកទំលាក់ឲ្យមកលេងការពារវិញក្នុងជំនួបនេះ ។ ក្រុមទាំងពីរ សុទ្ធតែមានឱកាសដូចគ្នា ប៉ុន្តែភ្ញៀវ ហាក់បីមានប្រៀបជាង ទាំងការគ្រប់គ្រងបាល់ នឹងឱកាសទាត់បញ្ចូលទី តែធ្វើមិនបានសម្រេច។

ដូច្នេះហើយ លទ្ធផល ១ទល០ ធ្វើឲ្យភ្នំពេញក្រោន ទទួលបាន ៣ពិន្ទុ បន្ថែម ខណ:ដែល វេស្ទើនភ្នំពេញ បន្តប្រវត្តចាញ់ផ្ទួនៗ ៨ប្រកួត ជាប់ៗគ្នា៕

មតិយោបល់