ព័ត៌មានកីឡា

Suwon Samsung Bluewings បានចុះកិច្ចសន្យានាំយក Dejan Damjanovic ពី FC Seoul

Suwon Samsung Bluewings បានបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Dejan Damjanovic ពីក្រុមគូប្រជែងដ៏យូរគឺក្លិប FC Seoul ។ នេះបើយោងតាមព័ត៌មាន Yonhap News។

ក្លិបបានប្រកាសពីការមកដល់របស់ខ្សែប្រយុទ្ធ Damjanovic នៅលើគេហទំព័រជាផ្លូវការរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍។ ចាប់តាំងពីការផ្ទេរជាលើកដំបូងរបស់ម៉ុងតេណេហ្គ្រោរូបនេះ មកកាន់កូរ៉េខាងត្បូង ក្នុងឆ្នាំ ២០០៧ ជាមួយក្លិប Incheon United, ហើយ Damjanovic បានបង្ហាញពីសមត្ថភាពស៊ុតបាល់បញ្ចូលទីដ៏មានឥទ្ធិពលរបស់គាត់។ កីឡាករវ័យ ៣៦ ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីបាន ១៧៣ គ្រាប់ ក្នុងការប្រកួតក្របខ័ណ្ឌ K League ចំនួន ៣០៣ប្រកួត ។

បន្ទាប់ពីបានចំណាយពេលមួយឆ្នាំនៅក្នុងទីក្រុង Incheon United បន្ទាប់បានទៅចូលរួមជាមួយក្លិប FC Seoul ដែលជាកន្លែងគាត់ទទួលបានពានរង្វាន់លីគចំនួនពីរ និងពានរង្វាន់ជើងឯករងនៃក្របខ័ណ្ឌ Champions League ។ កីឡាករវ័យជ្រេររូបនេះ បានទៅលេងនៅប្រទេសចិន ជាមួយក្លិប Jiangsu Suning និង Beijing Guoan ខ្សែប្រយុទ្ធម៉ុងតេណេហ្គ្រោ បានចូលរួមជាមួយនឹង FC Seoul ក្នុងឆ្នាំ ២០១៦ និងបានឈ្នះពានរង្វាន់ K League Classic ផ្សេងទៀតនៅឆ្នាំនោះ៕

មតិយោបល់