នេះគឺជារឿងដែលមិនគួរឲ្យជឿឡើយ សម្រាប់ខ្សែប្រយុទ្ធ Diego Costa ដែលទើបផ្លាស់ទៅកាន់ក្រុម Atletico Madrid នាពេលថ្មីៗនេះ ដោយត្រឹម៦នាទីី ពោលចាប់ពីនាទីទី៦២-៦៨ មានរឿងគួរឲ្យចាប់អារម្មណ៍ពីបានកើតឡើង។
ជាក់ស្តែងណាស់ ក្នុងការប្រគួតជាមួយក្រុម Gatafe យប់មិញនេះ Diego Costa បានលេងក្នុងជម្រើសដំបូងក្នុងការបង្ហាញខ្លួនជាលើកទី២ ឲ្យក្រុម Atletico Madrid ដែលបានយកឈ្នះក្នុងលទ្ធផល ២-០ ។ យ៉ាងណាវិញនោះ គ្រាប់បាល់ទី១ របស់ At. Madrid រកបានដោយការស៊ុតរបស់ Angel Correa នៅនាទីទី១៨ និង Diego Costa នៅនាទីទី ៦៨។
ក្នុងនោះដែរ រឿងដែលគួរឲ្យចាប់អារម្មណ៍ សម្រាប់ខ្សែប្រយុទ្ធអេស្ប៉ាញ Diego Costa នោះគឺ នៅនាទីទី៦២ Costa បានទទួលកាតលឿង ហើយរូបគេបានស៊ុតចូលនៅនាទីទី ៦៨ ស្របពេលដែលនៅនាទីទី៦៨ក្រោយស៊ុតចូលនោះ បានទួលកាតលឿងលើកទី២ ដែលធ្វើឲ្យ Costa ទទួលបានកាតក្រហម ក្នុងការប្រកួតនេះ ពោលត្រឹមតែរយៈពេល ៦នាទីប៉ុណ្ណោះ ដែលកីឡាកររូបនេះ ស៊ុត១គ្រាប់ផង និងទទួលបានកាតក្រហមផង។
គួរបញ្ជាក់ផងដែរថា Diego Costa បានបង្ហាញខ្លួនឲ្យក្រុម Atletico Madrid ២ប្រកួតកន្លងមកហើយ ដោយរូបគេអាចស៊ុតបាន២គ្រាប់ ខណៈទទួលបានកាតក្រហម ក្នុងការប្រកួតលើកទី២ ដែលនេះបង្ហាញឲ្យឃើញថា Costa នៅតែមានចារិកឆរវឆាវ មិនទាន់អាចកែបាននៅឡើយទេ។



https://www.youtube.com/watch?v=YPiq7vi50rs
មតិយោបល់