ព័ត៌មានកីឡា

អ៊ីតាលី ផ្តល់ការចាប់អារម្មណ៍លើកទី២ លើលោក Conte

បន្ទាប់ពីក្រុមតោខៀវ Chelsea លេចធ្លាយនូវការបណ្តេញ​លោក Antonio Conte ចេញនៅចប់រដូវកាលនេះ ក្រុមជម្រើសជាតិអ៊ីតាលី បានសាកល្បងចរចង់គ្រូបង្វឹករូប​នេះ ជាថ្មីម្តងទៀត។

បើតាមប្រភពដែលទទួលបានពីTelegram បានឲ្យដឹងថា ក្រុមជម្រើសជាតិអ៊ីតាលី កំពុងតែច់បានលោក Antonio Conte ទៅដឹកនាំ នៅក្រោយពេលដែលលោកចាកចេញពី​ក្រុមបាល់ទាត់តោខៀវ Chelsea ។ ជាក់ស្តែងណាស់ នៅពេលថ្មីៗនេះ មានការលេចធ្លាយនូវពត៌មានជាច្រើននៃ​ការបណ្តេញលោក Conte ចេញពី Stamford Bridge នៅចប់រដូវកាលនេះ ប្រសិនបើលោក មិនអាចជួយឲ្យ Chelsea ឈ្នះពានណាមួយទេនោះ។

ម្យ៉ាងវិញទៀត ក្រុមតោខៀវ Chelsea ក៍បានបង្ហាញនូវគ្រូបង្វឹកថ្មី ដែលនឹងមកជំនួសតំណែងលោក Antonio Conte ផងដែរ។ យ៉ាងណាវិញនោះ ក្រុមជម្រើសជាតិអ៊ីតាលី បានកោះហៅលោក Conte ឲ្យទៅដឹកនាំក្រុមជម្រើសជាតិវិញ ដើម្បីពង្រឹងអ៊ីតាលី ឲ្យឈានទៅរកភាពខ្លាំងក្លាឡើងវិញ បន្ទាប់ពីក្រុមម្ចាស់ជើង​ឯក World Cup ៤សម័យកាលមួយនេះ បានជ្រុះចេញពី​ព្រឹត្តិការណ៍ World Cup ២០១៨ នៅប្រទេសរុស្ស៊ី ។

ក្នុងនោះដែរ សហព័ន្ធបាល់ទាត់អ៊ីតាលី មានជំនឿចិត្តយ៉ាងមុតមាំថា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី មួយនេះ នឹងវិលមកដឹកនាំ ជម្រើសជាតិវិញ ដើម្បីពង្រឹងក្លិបឲ្យកាន់តែ​ខ្លាំងក្លាជាងមុន ជាពិសេសនោះ គឺវិលទៅរកព្រឹត្តិការណ៍ធំៗវិញ ខណៈការអវត្តមាន World Cup ឆ្នាំក្រោយនេះ គឺជាការអាម៉ាស់មួយយ៉ាងធំ របស់ក្រុម​ជម្រើសជាតិអ៊ីតាលី។

មតិយោបល់