ក្រុម U-15 របស់ Stoke City នឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមដើម្បីប្រកួតក្នុងយុទ្ធនាការមិត្តភាពអន្តរជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែវិច្ឆិកា ខាងមុខនេះ រួមជាមួយ ២ក្រុមផ្សេងទៀត មកពី អូស្ត្រាលី នឹងកូរ៉េខាងត្បូង។
ការប្រកួតនេះត្រូវបានរៀបចំឡើងដើម្បីអបអរសាទរពិធីបើកសិក្ខាសាលាយុវជនមួយដោយមូលនិធិការលើកកម្ពស់នៃក្លឹបកីឡា របស់សហព័ន្ធបាល់ទាត់វៀតណាម (PVF) ។ ក្រុមកីឡាករ Stoke City U-15 នឹងត្រូវលេងជាមួយក្រុមម្ចាស់ផ្ទះ PVF, Central Coast Mariners (អូស្ត្រាលី) និង Busan I’park (កូរ៉េខាងត្បូង) ។
អ្នករៀបចំកម្មវិធីជឿជាក់ថាការប្រកួតមិត្តភាពដែលរួមបញ្ចូលទាំងការចូលរួមពីក្រុមបាល់ទាត់ដែលកំពុងអភិវឌ្ឍន៍ នឹងជួយអភិវឌ្ឍទេពកោសល្យបាល់ទាត់របស់វៀតណាម៕
មតិយោបល់