យោងតាមគំរូប៉ាតង់ថ្មីមួយដែលបានបែកធ្លាយលើគេហទំព័រ LetGoDigital បានបង្ហាញថា ក្រុមហ៊ុន Samsung កំពុងធ្វើការលើដំណោះស្រាយថ្មីមួយដែលអាចឱ្យខ្លួនពង្រីកផ្ទៃអេក្រង់ស្មាតហ្វូនឱ្យលាតសន្ធឹងកប់គែមទូរសព្ទ ១០០% តែម្តង។ ពោលគឺ វានឹងគ្របដណ្តប់លើទាំងកាមេរ៉ាមុខសម្រាប់ថតរូប Selfie និង Sensors ផ្សេងទៀត ងស្រុងតែម្តង។
ចំណែកការបង្ហាញរូបភាព គឺវាអាចចេញពេញអេក្រង់ ទាំងជុំវិញបរិវេនភ្នែកកាមេរ៉ាមុខ និង Sensors ផងដែរ។ ទោះយ៉ាងគំរូប៉ាតង់ អ្នកប្រើប្រាស់អាចជ្រើសរើសឱ្យវាបង្ហាញរូបភាព-វីដេអូពេញអេក្រង់ទាំងមូល ឬមិនពេញ ដោយទុកចន្លោះត្រង់បរិវេណកាមេរ៉ាខាងលើ។
ដោយឡែក នៅផ្នែកអេក្រង់ខាងក្រោម គេឃើញមានប៊ូតុង Home មួយ ដែលនោះប្រហែលជាក្រុមហ៊ុនចង់ដាក់បញ្ចូលបន្ទះស្គេនក្រយៅដៃខាងក្រោមផ្ទៃកញ្ចក់អេក្រង់ ដូចដែលព័ត៌មានចចាមអារ៉ាមកន្លងមកបានលើកឡើងទៀតដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនកំពុងព្យាយាមនាំយកបច្ចេកវិទ្យាថ្មីៗដើម្បីឱ្យខ្លួនអាចពង្រីកផ្ទៃអេក្រង់មុខផលិតផលទូរសព្ទខ្លួនឱ្យធំលាតពេញផ្ទៃ ក្នុងមានដូចជា ក្រុមហ៊ុន Xiaomi, Vivo, និង Apple ជាដើម។ ប៉ុន្តែ ពួកគេនៅមិនទាន់អាចរកឃើញវិធីបង្កប់កាមេរ៉ាមុខ រួមទាំង Sensors ស្ទង់ពន្លឺនៅពីក្រោមអេក្រង់នៅឡើយទេ៕
ប្រភពព័ត៌មានៈ androidauthority
មតិយោបល់