ព័ត៌មានកីឡា

៨ប្រកួត ស៊ុតគ្មានសល់មួយប្រកួតណាឡើយ

ថ្វីបើមានវ័យកាន់តែជ្រេបន្តិចមែន តែកំពូលខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Real Madrid កីឡាករ​ Cristiano Ronaldo នៅតែធ្វើបានយ៉ាងល្អ ក្នុងនាមជាតារាស៊ុតរបស់ Real Madrid ។

ជាក់ស្តែងណាស់ ១ គ្រាប់របស់ Ronaldo យប់មិញនេះ ក្នុងការប្រកួតជាមួយក្រុម Paris Saint Germain បានក្លាយជាគ្រាប់បាល់ទី ១២ ហើយ របស់កីឡាករវ័យ ៣២ ឆ្នាំ ពរទុយហ្គាល់រូបនេះ នៅ Champion League នារដូវកាលនេះ។ ការស៊ុតបាន ១២ គ្រាប់នេះដែរ បានធ្វើឲ្យ Ronaldo កំពងឈរកំពូលតារាង Top Scorer ខណ:កីឡាករផ្សេងទៀត តាមពីក្រោយ Ronaldo ច្រើនគ្រាប់គួរសម។ ម្យ៉ាងវិញទៀត Ronado បង្កើតនូវកំណត់ត្រា​យ៉ាងល្អមួយ ដោយក្លាយជាកីឡាករដំបូងគេ ដែលអាចស៊ុតបញ្ចូលទី ការប្រកួត ៨ ប្រកួតជាប់ៗគ្នាបែបនេះ ដែលមិនទាន់មានកីឡាករណាអាចធ្វើដូចបានឡើយ។

ដូច្នេះហើយ ១២ គ្រា់ស៊ុតគ្រប់ទាំង ៨ប្រកួតឲ្យក្រុម Real Madrid នៅ Champion League ឆ្នាំនេះ បានធ្វើឲ្យាកររូបនេះ មានប្រជាប្រិយភាពយ៉ាងខ្លាំង។

មតិយោបល់