ខ្សែបម្រើ Radja Nainggolan របស់ក្រុម AS Roma ត្រូវបានគេរាយការណ៍ថាជិតបញ្ចប់ការផ្ទេរទៅកាន់ Guangzhou Evergrande នៃក្របខ័ណ្ឌលីគកំពូលប្រទេសចិនហើយ។
កីឡាករអន្តរជាតិប៊ែលហ្ស៊ិករូបនេះ ត្រូវបានជាមួយក្រុមនៅអឺរ៉ុបជាច្រើន ដូចជាក្រុម Chelsea និង Manchester United ប៉ុន្តែឥឡូវនេះគាត់នឹងចាកចេញពីទ្វីបអឺរ៉ុបសម្រាប់ភាពសម្បូរបែបនៃ Far East ។ យោងតាមសារព័ត៌មានចិនថា ក្លិប Guangzhou Evergrande មានទំនុកចិត្តលើការធានានូវកិច្ចព្រមព្រៀងខ្ជីជើងខ្សែបម្រើ Radja Nainggolan នៅក្នុងខែមករានេះ។
Nainggolan ត្រូវបានគេរំពឹងថានឹងទទួលបានប្រាក់ ១២ លានផោនក្នុងមួយឆ្នាំនៅក្នុងក្លិប Guangzhou Evergrande ហើយនឹងទទួលបានទឹកប្រាក់ ២០ លានអឺរ៉ូបន្ថែមទៀត ខណៈក្នុងការចុះហត្ថលេខាជាមួយភ្នាក់ងាររបស់គាត់ដែលមានទឹកប្រាក់ ១០ លានអឺរ៉ូ។ គ្រូបង្វឹករបស់ក្លិប Guangzhou លោក Fabio Cannavaro កំពុងតែសម្លឹងរកអ្នកមកជំនួសកីឡាករ Paulinho ដែលបានទៅចូលរួមជាមួយក្រុម Barcelona កាលពីរដូវក្តៅមុន។
កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថា ក្នុងលក្ខខ័ណ្ឌខ្ចីជើង នឹងអាចមានរយៈពេលរហូតដល់ចុងខែមិថុនា សម្រាប់កិច្ចសន្យាជាមួយកីឡាកររបស់ក្លិប AS Roma នៃក្របខ័ណ្ឌលីគកំពូលប្រទេសអុីតាលីនេះ៕
មតិយោបល់