បើទោះបីជាពត៌មានជាផ្លូវការណ៍ កន្លងមកនេះ បានឲ្យដឹងថា Neymar ត្រូវអវត្តមាន ៣សប្តាហ៍ ដែលក្នុងនោះ រួមទាំងការប្រកួតជាមួយ Real Madrid ផងនោះ បានធ្វើឲ្យមានក្តីកង្វល់យ៉ាងខ្លាំង សម្រាប់ក្រុមបារាំងមួយនេះ។
យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ Mundo Deportivo ពីប្រទេសបារាំង បានឲ្យដឹងថា លោក Unia Emery បានសម្រេចចិត្តមិនឲ្យ Neymar អវត្តមានក្នុងការប្រកួត ទល់ក្រុម Real Madrid ឡើយ។ លោក Emery កំពុងតែឲ្យក្រុមគ្រូពេទ្យ មមាញឹកយ៉ាងខ្លាំង ក្នុងការព្យាបាល របួស Neymar តាមរយៈការវះកាត់បន្ទាន់មួយ ដើម្បីឲ្យកីឡាកររូបនេះជាលឿនបំផុត ទោះក្នុងលក្ខខ័ណ្ឌណាក៍ដោយ ដើម្បីឲ្យជាមុនការប្រកួតរវាង Paris Saint Germain និង Real Madrid មកដល់។
ប្រភពខាងលើដដែលបានឲ្យដឹងទៀតថា Neymar គឺជាកីឡាករសំខាន់មួយរូបរបស់ក្រុម Paris Saint Germain ដែលមិនអាចខ្វះបានឡើយ ព្រោះថា ក្លិបបារាំងមួយនេះ ត្រូវការឈ្នះជាចាំបាច់ ដើម្បីបន្យមហិច្ចតារបស់ពួកគេ នៅ Champion League ។
សម្រាប់លោក Unai Emery កំពុងតែប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បី ធ្វើឲ្យ Neymar អាចចូលទីលានបាន ក៍ប៉ុន្តែលទ្ធផលជាក់ស្តែងនោះ ត្រូវរង់ចាំមើលសិន ខណៈលោក Emery រំពឹងថា ការប្រកួតជើងទី២ Champion League ទល់ក្រុមអធិរាជស Real Madrid នឹងមានវត្តមានរបស់ Neymar ក្នុងទីលាន។
មតិយោបល់