កាលពីម្សិលមិញការប្រកួតបើកឆាកនៃក្របខ័ណ្ឌបាល់ទាត់កំពូលកម្ពុជា រដូវកាល ២០១៨ ដោយក្រុម អគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស) យកឈ្នះ វេស្ទើនភ្នំពេញ ដោយលទ្ធផល ៦ ទល់ ០ នាពហុកីឡដ្ឋានជាតិ។
ចំពោះ ភ្នំពេញក្រោន បានយកឈ្នះក្រុមចំណូលថ្មី សូលទីឡូអង្គរ ដោយលទ្ធផលទាំងប្រផិតប្រផើយ ១ ទល់ ០ ដោយការទាត់បាល់ ១១ ពីសំណាក់ខ្សែប្រយុទ្ធ Hosseini នៅនាទីទី ១១ នាកីឡដ្ឋាន RSN របស់ខ្លួន។
ស្របពេលដែល បឹងកេត ក៏ឈ្នះនៅទឹកដី អាសុីអឺរ៉ុប យូណាយធីត យ៉ាងតានតឹងខ្លាំងដែរ ដោយលទ្ធផល ៤ ទល់ ៣ នាកីឡដ្ឋាន AEU Sport Park ខណៈដែលក្រុមភ្ញៀវបានធ្វើការនាំមុខមុនដល់ទៅ ៤ គ្រាប់ដែលធ្វើបានសម្រេចពីខ្សែប្រយុទ្ធថ្មី JULIUS OISBOH ចំនួន ៣ គ្រាប់ម្នាក់ឯង នៅនាទី ៣, ៦៥, ៧៤ នឹងមួយគ្រាប់ទៀតរកបានដោយ OMOGBA នៅនាទី ៤៥ តែក្រុមម្ចាស់ផ្ទះបានដាក់សំពាធយ៉ាងខ្លាំងមកវិញ ដោយរកបាន ៣ គ្រាប់ ដោយកីឡាករ MARIE PRIVAT ២ គ្រាប់ នៅនាទី ៨២, ៩០ នឹងកីឡាករ TIMOTHY នៅនាទី ៨៤ ដែលសុទ្ធតែជាកីឡាករចំណូលថ្មី។
ចំណែកឯគ្រាប់បាល់ជ័យជម្នះរបស់ ប៉ូលីស យ៉ាងលើសលប់រកបានដោយកីឡាករ ទិត្យ ដីណា នាទី ១០ ខ្សែការពារស្លាបដែលផ្លាស់មកពីភ្នំពេញក្រោន SUZUKI រកបាននៅនាទី ៣៩ ខ្សែប្រយុទ្ធជម្រើសជាតិ នួន បុរី រកបាន ២ គ្រាប់នៅនាទី ៧៥, ៩០ នឹងខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង NO DAEHO ចំនួន ២ គ្រាប់នៅនាទី ៨០, ៩០ ៕
ដូច្នេះហើយ ប៉ូលីស កំពុងឈរនៅចំណាត់ថ្នាក់លេខ១ នៃក្របខ័ណ្ឌកំពូលកម្ពុជា ដោយមាន ៣ ពិន្ទុដូចគ្នាជាមួយ បឹតកេត នឹង ភ្នំពេញក្រោន តែមានគ្រាប់បាល់ច្រើនជាង ហើយរូបមន្តរដូវកាលថ្មីនេះ ក្រុមដែលមានពិន្ទុច្រើនជាងគេ លើកពានតែម្តង៕
មតិយោបល់