ក្រុមជើងឯកអាឡឺម៉ង់ Bayern Munich ពិតជាធ្វើបានយ៉ាងល្អ ដោយបន្តមកយកឈ្នះក្រុម Besiktas របស់តួគីដល់ក្នុងដី ៣-១ នៅជើងទី២នេះទៀត ដោយមានកៅអីសុវត្ថិភាព ឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ Champion League ។
ជាក់ស្តែងណាស់ ក្នុងជំនួបជើងទៅទី ក្នុងដីរបស់ក្រុម Besiktas នេះដែរ Bayern Munich នៅតែអាចផ្តួលក្រុមតួគីមួយនេះ បានដដែល ដើម្បីឡើងទៅកាន់វគ្គបន្តទៀត។ ៣គ្រាប់របស់ក្រុម Bayern Munich យប់មិញនេះ រកបានដោយការស៊ុតរបស់កីឡាករ Thiago Alcantara នៅនាទីទី១៨, ការទាត់បញ្ចូលទីខ្លួនឯងរបស់កីឡាករ Gokhan Gonul នៅនាទីទី៤៦ និងការទាត់បញ្ចូលទីរបស់កីឡាករ Sandro Wagner នៅនាទីទី៨៤ ខណៈក្រុម Besiktas វិញ អាចវាយបកបានមកវិញ ត្រឹម១គ្រាប់ប៉ុណ្ណោះ ដលជាការស៊ុតបញ្ចូលទីរបស់កីឡាករ Vagner Love នៅនាទីទី៥៩។ តាមរយៈលទ្ធផលនេះដែរ បង្ហាញឲ្យឃើញថា ក្រុម Bayern Munich បានយកឈ្នះទាំង២ ជើងលើក្រុម Besiktas ក្នុងលទ្ធផល ៨-១ ពោលជើងទី១ Bayern Munich ៥-០ Besiktas និងជើងទី២វិញ Besiktas ១-៣ Bayern Munich ។
ដូច្នេះហើយ ក្រុម Bayern Munich នៅតែជាក្រុមខ្លាំងនៅតំបន់អឺរ៉ុបដដែល ដោយត្រូវបន្តឡើងទៅលេងវគ្គ ៨ក្រុមចុងក្រោយ Champion League បន្តទៀត។



https://www.youtube.com/watch?v=d4BOuRm3z-g
មតិយោបល់