ព័ត៌មានកីឡា

Top scorer ចង់ឱ្យក្លិបឡើងថ្លៃប្រាក់ខែ បើមិនដូច្នេះនឹងចាកចេញទៅចិន

ខ្សែប្រយុទ្ធ Miku របស់ក្រុម Bengaluru FC បានបង្ហើបឱ្យដឹងថាគាត់បានទទួលការផ្តល់ជូនពីក្លិបរបស់ប្រទេសចិន ហើយបានជំរុញឱ្យក្រុមនៃក្របខ័ណ្ឌ India Super League (ISL) បង្កើនប្រាក់ខែប្រសិនបើពួកគេចង់រក្សាគាត់។

Miku គឺជាអ្នកលេងដ៏សំខាន់នៅក្នុងក្រុម Bengaluru នៅឆ្នាំនេះ នឹងជាអ្នកទាត់បញ្ចូលទីច្រើនជាងគេ (Top scorer) ពោលគឺចំនួន ១៥ គ្រាប់ ហើយបានជួយឱ្យក្រុមឈានទៅដល់ផ្តាច់ព្រ័ត្រ ISL បើទោះបីពួកគេបានរងបរាជ័យក្រោមស្នាដៃក្រុម Chennaiyin FC ២ទល់៣ កាលពីថ្ងៃសៅរ៍ក៏ពិតមែន។

ខ្សែប្រយុទ្ធវ៉េណេស៊ុយអេឡារូបនេះ បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍មួយបន្ទាប់ពី ISL ចុងក្រោយចប់ថា៖ “ខ្ញុំមានការផ្តល់ជូនពីក្លិបចិន” ប្រសិនបើពួកគេ (BFC) ត្រូវរក្សាទុកខ្ញុំ ពួកគេត្រូវធ្វើអ្វីមួយដើម្បីបង្កើនថវិការបស់ខ្ញុំ។ អ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ ISL បានបន្ថែមថា៖ “ក្លិបនៅក្នុងប្រទេសចិន បានចំណាយ ៦ ទៅ ៧ ដងច្រើនជាងក្លិបឥណ្ឌា។

ផ្ទុយទៅវិញ Miku បានសង្កត់ធ្ងន់ថាគាត់ត្រូវតែគិតអំពីគ្រួសារនិងអនាគតរបស់គាត់។ «ក្លិប (BFC) មិនចង់លក់ខ្ញុំទេ។ ខ្ញុំយល់ថាពួកគេចង់ឱ្យខ្ញុំនៅទីនេះប៉ុន្តែខ្ញុំត្រូវគិតពីគ្រួសារខ្ញុំ ពីអនាគតរបស់ខ្ញុំ»។ ចាប់ផ្តើមអាជីពនៅស្រុកកំណើត នៅប្រទេសវ៉េណេស៊ុយអេឡា Miku បានចំណាយពេលវេលាជាច្រើននៅក្នុងប្រទេសអេស្ប៉ាញ។

កីឡាករវ័យអាយុ ៣២ ឆ្នាំរូបនេះ បានបង្ហាញខ្លួនជាមួយក្រុមកំពូលៗ របស់អេស្ប៉ាញរួមមានក្រុម Valencia, Getafe និង Rayo Vallecano ហើយបានឈ្នះពានរង្វាន់ពីរដងខណៈពេលខ្ចីជើងនៅក្លិប Celtic កាលពីឆ្នាំ ២០១៣ ។ នៅខែសីហា ឆ្នាំ ២០១៧ Miku បានចូលរួមជាមួយក្រុម Bengaluru FC របស់ឥណ្ឌា នៃក្របខណ្ឌ Indian Super League នៅលើកិច្ចសន្យារយៈពេលពីរឆ្នាំ ពី Rayo Vallencano ៕

មតិយោបល់