ការតាមប្រមាញ់ខ្សែប្រយុទ្ធប្រេស៊ីល Neymar របស់ក្រុម Real Madrid នៅមិនទាន់បញ្ចប់នៅឡើយទេ ខណៈពេលនេះ ក្រុមយក្សអេស្ប៉ាញមួយនេះ មានគម្រោងលក់ចេញកីឡាករវ័យក្មេងឆ្នើមមួយរូប ដើម្បីបន្ថែមលុយទិញ Neymar នៅរដូវក្តៅនេះ។
បើតាមការចុះផ្សាយរបស់ Sports in Spanish បានឲ្យដឹងថា ក្រុមជើងឯក Champion League ១៣សម័យកាល Real Madrid កំពុងតែយល់ព្រមលក់ ខ្សែបម្រើប្រយុទ្ធវ័យក្មេងអេស្ប៉ាញ Marco Asensio នារដូវក្តៅនេះហើយ។ ជាការពិតណាស់ Real Madrid មិនខ្វះលុយឡើយ ដើម្បីទិញ Neymar ពីក្រុម Paris Saint Germain ក៍ប៉ុន្តែ ការលក់ Asensio អាចធ្វើឲ្យ Real Madrid កាត់បន្ថយការចំណាយមួយផ្នែកធំ ម្យ៉ាងមិនត្រឹមតែទិញ Neymar ឡើយ នៅមានកីឡាករឆ្នើមៗ តម្លៃខ្លួនថ្លៃជាច្រើនទៀត ដូចជា Eden Hazard, Robert Lewandowski ជាដើម ជាកត្តាមួយតម្រូវឲ្យ Real Madrid ត្រូវតែលក់កីឡាករខ្លះ កុំឲ្យជាប់បម្រាមរបស់ FIFA ។ យ៉ាងណាវិញ សម្រាប់ការលក់ Marco Asensio នេះដែរ ប្រហែលជា Real Madrid ធឲអាចរងសម្ពាធ ពីអ្នកគាំទ្រជាក់ជាមិនខាន ព្រោះថា ពួកគេ បានចាត់ទុក Asensio ជា Cristiano Ronaldo ទី២ ពោលជាកីឡាករសំណាងរបស់ក្លិប។
ដូច្នេះហើយ រង់ចាំមើលថា តើក្រុម Real Madrid ពិតជាសម្រេចចិត្តលក់ Marco Asensio ស្រវ៉ា Neymar មែនឬយ៉ាងណានោះ ត្រូវរង់ចាំដល់រដូវកាលដោះដូរនៃទីផ្សារបើកសិន។



មតិយោបល់