ផ្ទះរបស់កំពូលតារាបាល់ទាត់អាហ្សង់ទីន Lionel Messi នៅតំបន់ Catalan ប្រទេសអេស្ប៉ាញ ពិតជាមិនធម្មតាឡើយ សូម្បីតែអាកាសយានដ្ឋាន នៅក្បែរនោះ ត្រូវបានហាមប្រាមមិនឲ្យហោះរំលងពីលើផ្ទះកីឡាកររូបនេះឡើយ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ កាសែត Marca បានឲ្យដឹងថា លោក Javier Sanchez-Prieto នាយកប្រតិបត្តិជើងហោះហើរប្រចាំប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ផ្ទះរបស់ Lionel Messi ដែលនៅប្រមាណ ១០ គីឡូម៉ែត្រ ក្នុងទីក្រុង Barcelona បានធ្វើឲ្យមានការពិបាកដល់ការហោះហើរ នៅក្នុងតំបន់នោះ។
លោក Javier Sanchez-Prieto បានឲ្យដឹងទៀតថា ក្រុមហ៊ុនហោះហើរ បានអនុគ្រោះការហោះហើរ ឆ្លងកាត់ផ្ទះរបស់ Lionel Messi ដោយយោងទៅលើកំពស់របស់ផ្ទះ និងចំងាយរបស់អាកាសយានដ្ឋាន ដោយបង្វែរការហោះហើរចេញផ្សេងពីនេះវិញ។ យ៉ាងណាក៍ដោយ លោក Javier Sanchez-Prieto បានបន្ថែមឲ្យដឹងទៀតថា លោកមិនមានការអនុគ្រោះណាមួយដល់ Messi ឡើយ ក៍ប៉ុន្តែ ដោយសារតែបញ្ហាហោះវៀងមិនចោទជាបញ្ហាទើបមិនមានការឲ្យ Messi រុះរើផ្ទះ។
គួរបញ្ជាក់ផងដែរថា ផ្ទះរបស់ Lionel Messi នៅចំងាយត្រឹម ១០ គីឡូម៉ែត្រពីអាកាសយានដ្ឋាន Barcelona ខណៈផ្ទះនេះមានកំពស់ ខ្ពស់លើសពីការកំណត់មិនអាចហោះឆ្លងកាត់បាន។
មតិយោបល់