នៅរដូវក្តៅខាងមុខនេះ ក្រុម Real Madrid មានបំណងចង់រុះរើក្លិបទ្រង់ទ្រាយធំមួយមិនធ្លាប់មាន ជាហេតុធ្វើឲ្យក្លិបផ្សេងៗជាច្រើន កំពុងតែចំត្រងយកកីឡាករល្អៗជាច្រើនរបស់ក្លិបយក្សអេស្ប៉ាញមួយនេះ។
បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា ក្រុមអង់គ្លេស ៣កំពុងតែត្រៀមនាំយក កីឡាករ៣រូបដូចគ្នា ពីក្រុម Real Madrid នៅរដូវក្តៅខាងមុខនេះ ដើម្បីមកបំពេញតំបន់បម្រើកណ្តាល និងបម្រើកណ្តាល និងតំបន់បម្រើប្រយុទ្ធរបស់ក្លិបទាំង៣នេះ។ ក្រុមបីសាចក្រហម Manchester United បានចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការនាំយកខ្សែបម្រើអាឡឺម៉ង់ Toni Kroos ពីក្រុម Real Madrid ខណៈក្លិបមួយនេះ កំពុងតែរៀបចំឯកសារដើម្បីចរចារទិញពីក្រុមអេស្ប៉ាញមួយនេះ។
ក្រៅពី Toni Kroos បីសាចក្រហម ក៍បានចាប់អារម្មណ៍ចង់បាន Casemiro និង Mateo Kovacic របស់ Real Madrid ផងដែរ។ ចំណែកក្រុម Manchester City វិញ កំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងការចាត់ចែងភ្នាក់ងារក្លិប ទៅចរចារជាមួយ Real Madrid ដោយចង់បានខ្សែបម្រើប្រយុទ្ធ Isco Alarcon ដែលកំពុងលេងឡើងជើងយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ។
ក្រឡេកមើលទៅក្រុមហង្សក្រហម Liverpool វិញ ក៍មិនចាញ់ Man Utd និង Man City ដែរ ក្លិបមួយនេះ កំពុងចាប់អារម្មណ៍ចង់បានកីឡាករសំណព្វចិត្តលោក Zidane គឺកីឡាករ Marco Asensio ដែលជាតារាកំពុងរះនាពេលបច្ចុប្បន្ននេះ។ ម្យ៉ាងវិញទៀត មិនត្រឹមតែចង់បាន Asensio ម្នាក់ឡើយ Liverpool ចង់នាំយកមកផ្គួបជាមួយនឹង Dani Ceballos មកជាមួយផងដែរ។
ដូច្នេះហើយ រង់ចាំមើលថា តើរវាងក្លិបទាំង៣នេះ តើក្លិបមួយណាដែលទទួលបានជោគជ័យ ក្នុងការនាំយកកីឡាករណាមួយបានសម្រេច ពីក្រុម Real Madrid នារដូវក្តៅខាងមុខនេះ?




មតិយោបល់