ព័ត៌មានកីឡា

Real Madrid បដិសេធ មិនឈរធ្វើរបងលើកពានឲ្យក្រុម Barcelona

ក្រុមអធិរាជស Real Madrid នឹងមិនឲ្យកីឡាកររបស់ពួកគេ ឈរធ្វើជារបង​លើក​ពានប្រសិន​បើក្រុម Barcelona ឈ្នះពាន Laliga នាជំនួប El Clasico ក្នុងខែ ឧសភា ខាងមុខនេះឡើយ ដោយសំអាងលើហេតុផល ក្រុម Barcelona បានបំផ្លាញ ប្រពៃណីមួយនេះ។

បើតាមការចុះផ្សាយរបស់ កាសែត AS បានឲ្យដឹងថា លោក Zidane គ្រូបង្វឹក​ក្រុម​អធិរាជស Real Madrid បានបដិសេធ មិនឲ្យកីឡាកររបស់ក្រុម Real Madrid ឈរធ្វើជារបង នៃការអបអរពិធីឈ្នះពាន របស់ក្រុម Bacelona នាជំនួប រវាង Real Madrid និង Barcelona នៅទឹកដី Camp Nou ប្រសិនបើ Barcelona ឈ្នះពានមុនរដូវកលឡើយ។ លោក Zidane បានប្រាប់បណ្តាញព៌មានថា មិនមែនលោក មិនចង់ធ្វើបែបនេះឡើយ ព្រោះថាវាជាប្រពៃណី របស់ Laliga ដែលត្រូវតែធ្វើបែបនេះ ក៍ប៉ុន្តែ លោកថា វាមិន​មែនជាកំហុសរបស់លោកឡើយ តែវាជាកំហុសរបស់ ក្រុម Barcelona ដលបានបដិសេធ មិនឈរធ្វើជារបងអបអរសាទរ ក្រុម Real Madrid ឈ្នះពាន FIFA Club World Cup ក្រោមហេតុផលថា ពួកគេមិបានចូលរួមប្រជែង។ ហេតុផលនេះហើយ ទើបលោក Zidane សម្រេចមិនឲ្យកីឡាកររបស់ Real Madrid ឈរអបអរសាទរ ក្រុម Barcelona វិញ ដោយសំអាងហេតុផលថា Barcelona ជាអ្នកបំផ្លាញប្រពៃណីនេះ។

ក្នុងនោះដែរ លោក Zidane ហាក់មិនខ្វល់ខ្វាយ ចំពោះសំនួរដែលអ្នកសរពត៌មាន សួរលោកនៅពេលនោះឡើយ ខណ:លោក Zidane នៅតែផ្តល់កំហុសដល់ក្រុម Barcelona ដដែល ដែលបានធ្វើរឿងនេះមុន។

មតិយោបល់