អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រឈមមុខនឹងការសម្រេចចិត្តមួយ ដើម្បីធ្វើការវាយប្រហារនៅស៊ីរី ក៏ដូចជាការប៉ះទង្គិចគ្នា ជាមួយសម្ព័ន្ធមិត្តរបស់ក្រុងដាម៉ាស់ នៅសប្តាហ៍ក្រោយ បន្ទាប់ពីសមាជិកអង្គការសហប្រជាជាតិ បានបរាជ័យចំពោះកិច្ចព្រមព្រៀង ដើម្បីស៊ើបអង្កេតពីការវាយប្រហារអាវុធគីមី នៅស៊ីរី ក្រោយរងគ្រោះដោយសង្គ្រាម។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។
មេដឹកនាំអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា លោក គ្រោងនឹងធ្វើឲ្យប្រធានាធិបតីស៊ីរីលោក Bashar al-Assad និងអ្នកគាំទ្ររុស្ស៊ី ក៏ដូចជាអ៊ីរ៉ង់ ត្រូវតែបង់ថ្លៃខូតខាត សម្រាប់ឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅចុងក្រោយបំផុត នៃសង្គ្រាមស៊ីវិលនៅស៊ីរី។
ការលើកទ្បើងនេះ បានកើតទ្បើងចំពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានបរាជ័យក្នុងកិច្ចព្រមព្រៀង លើការឆ្លើយតបជាសកលមួយ ចំពោះឧបទ្ទវហេតុនេះ បន្ទាប់ពីក្រុងវ៉ាស៊ីនតោន និងម៉ូស្គូ បានទាស់សម្ដីគ្នាយ៉ាងខ្លាំងក្លា ជុំវិញការស៊ើបអង្កេតអន្តរជាតិមួយ ទៅលើការប្រើប្រាស់អាវុធគីមី នៅក្នុងជម្លោះប្រទេសស៊ីរី អស់រយៈពេលប្រាំពីរឆ្នាំកន្លងមក៕
មតិយោបល់