ក្រុមអ្នកមានបុណ្យ Barcelona បានចាប់ផ្តើមសម្លឹងឃើញ ខ្សែបម្រើ Ander Herrera ជាថ្មីម្តងទៀតហើយ ក្រោយពីទទួលដំណឹងថា កីឡាកររូបនេះ មិនទាន់ទទួលបានកុងត្រាថ្មី នៅឡើយ ជាមួយក្រុម បីសាចក្រហម Manchester United ។
នេះគឺជា ការចាប់ផ្តើមជាថ្មីម្តងទៀត របស់ក្រុម Barcelona ក្នុងកាប៉ុនប៉ង ចង់បានខ្សែបម្រើអេស្ប៉ាញ Ander Herrera ពីក្រុម Man Utd ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា ក្រុម Barcelona កំពុងតែរៀបចំចរចារជាមួយក្រុម បីសាចក្រហម Manchester United ដើម្បីនាំយក Herrera នៅខែមករាខាងមុខនេះ។ នេះមិនមែនជាលើកទី១ ឡើយសម្រាប់ Barcelona ព្រោះថាក្លិបអេស្ប៉ាញមួយនេះ បានបរាជ័យម្តងរួចមកហើយ កាលពីដើមរដូវក្តៅកន្លងមក ដោយត្រូវបាន Herrera បដិសេធ មិនផ្លាស់ទៅកាន់ Barcelona ។
យ៉ាងណាវិញ ក្រុម Barcelona បានជឿជាក់យ៉ាងមុតមាំថា នៅពេលនេះ មិនដូចមុនឡើយ ខណៈរដូវកាលមុន Herrera គឺជាតួអង្គយ៉ាងសំខាន់ សម្រាប់បីសាចក្រហម Manchester United ក៍ប៉ុន្តែរដូវកាលនេះ Herrera អាចនឹងប្រែប្រួលចិត្តខ្លះ ដោយសារតែវត្តមាន របស់ Nemanja Matic បានធ្វើឲ្យរង្គោះរង្គើ តំណែង ១១នាក់ដំបូងរបស់កីឡាករអេស្ប៉ាញមួយនេះ។ ដោយហេតុនេះហើយ ក្រុមអ្នកមានបុណ្យ Barcelona មានសង្ឃឹមថា ពួកគេនឹងអាចនាំយក កីឡាករ Ander Herrera ចេញពីក្រុម Man Utd បាន ជាក់ជាមិនខាន ដោយយោងទៅលើហេតុផល ដូចដែលបានពោលខាងលើនេះ។
ដូច្នេះហើយ រង់ចាំមើលថា តើក្រុមអ្នកមានបុណ្យ Barcelona អាចអន្ទង ចិត្តខ្សែបម្រើអេស្ប៉ាញ Ander Herrera ឲ្យយល់ព្រមផ្លាស់ទៅកាន់ អេស្ប៉ាញ បានឬក៍យ៉ាងណា?
មតិយោបល់