ក្រុមជើងខ្លាំងអាហ្សង់ទីន ហាក់ខកចិត្តយ៉ាងខ្លាំង ក្នុងជំនួបបើកឆាកដំបូង នៃព្រឹត្តិការណ៍ World Cup នៅរុស្ស៊ី ឆ្នាំនេះ ដោយការប្រកួតើកឆាករបស់ពួកគេ បានត្រឹមស្មើប៉ុណ្ណោះ ជាមួយក្រុមជម្រើសជាតិអ៊ីស្លង់។
ថ្វីមានឱកាសច្រើនក្តី តែអាហ្សង់ទីន ហាក់មិនទទួលបានលទ្ធផលជាផ្លែផ្កាឡើយពោលលេងបានត្រឹម ១-១ ជាមួយក្រុមអ៊ីស្លង់ប៉ុណ្ណោះ សម្រាប់ការប្រកួតបើកឆាករបស់ពួកគេ។ ក្នុងនោះដែរ កំពូលខ្សែប្រយុទ្ធ Lionel Messi មិនអាចជួយឲ្យអាហ្សង់ទីន ទទួលបាន៣ពិន្ទុឡើយ កីឡាករឆ្នើមរបស់ក្រុម FC Barcelona រូបនេះ បានទាត់បាល់ ១១ម៉ែត្រ នៅនាទីទី ៦៤ បែរជាទាត់មិនចូលទៅវិញ។ យ៉ាងណាវិញ អាហ្សង់ទីន បានរកគករាប់បាល់នាំមុខមុន តាំងពីនាទីទី១៩ ស៊ុតបានសម្រេចដោយ Sergio Aguero ខណៈក្រុមអ៊ីស្លង់ ស៊ុតតាមស្មើមកវិញ នៅនាទីទី២៣ ដោយកីឡាករ Alfred Finnbogason ។
ដូច្នេះហើយ ជំនួបបើកឆាករបស់ក្រុមខ្លាំងអាហ្សង់ទីន បែរជាមិនសមប្រកបឡើយ ដោយក្រុមមកពីតំបន់ឡាទីនមួយនេះ រកបានត្រឹម១ពិន្ទុ ប៉ុណ្ណោះ បើទោះបីជាមានឱកាសរកបាន៣ពិន្ទុក្តី។




https://www.youtube.com/watch?v=RahxcobZ_Lk
មតិយោបល់