ព័ត៌មានកីឡា

ISIS ​ហាម​សកម្មជន​​ខ្លួន​ពាក់​អាវ​កីឡា​ ៣​ក្លឹប ​បើ​មិន​ស្ដាប់​វាយ​៨០​ខ្សែ​តី

រដ្ឋឥស្លាម ISIS នៅប្រទេសអ៊ីរ៉ាក់ បានចេញសេចក្ដីបម្រាមមួយហាមសកម្មជនរបស់ខ្លួនពាក់កីឡារបស់ក្លឹប Manchester United , Real Madrid និង Barcelona ឬអាវកីឡាក្លឹបផ្សេងទៀតដែលធ្វើឡើងដោយក្រុមហ៊ុន Nike និង Adidas ។ ចំពោះមម្រាមនេះដែរ ប្រសិនបើពួកគេបានឃើញសកម្មជនណាម្នាក់ហ៊ានពាក់នោះ នឹងត្រូវពិន័យវាយ៨០ខ្សែតី។

ការដាក់បម្រាមនេះធ្វើឡើង ដើម្បីបង្ហាញពីគោលជំហររបស់ពួកគេថាមិនចុះញមជាមួយបណ្ដាប្រទេសនៅតំបន់អឺរ៉ុបឡើយ ខណៈដែលសម្ភារៈមួយចំនួនដែលមិនចាំបាច់ក៏ពួកគេមិនត្រូវដែរ ឱ្យតែមានផ្លាកជារបស់ផលិតផលនៅតំបន់អឺរ៉ុប។ ទាក់ទិននឹងបញ្ហានេះដែរ កាលពីប៉ុន្មានខែមុន ក្រុម ISIS នេះ ក៏បានបំផ្ទុះគ្រាប់បែកម្ដងមកហើយក្នុងកន្លែងមួយ ដែលមានអ្នកចូលទស្សនាការប្រកួតបាល់ទាត់ ដោយកាលនោះបានសម្លាប់ជនស្លូតត្រង់ជាច្រើននាក់។

នៅចាំបានថា នៅប្រទេសអ៊ីរ៉ាក់កាលពីប៉ុន្មានខែមុន ក៏មានក្មេងប្រុសម្នាក់ដែលស្រលាញ់បាល់ទាត់ បានយកថង់ប្លាស្ទិកសរសេរអាវរបស់ Lionel Messi ពាក់បង្ហាញពិភពលោកដែរ។ ដោយគ្រានោះ កុមារារូបនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង៕

 

មតិយោបល់