ព័ត៌មានកីឡា

នេះគឺជាទម្លាប់មួយ ដែលកីឡាករភាគច្រើនតែងធ្វើចំពោះក្លិបចាស់ពួកគេ

ថ្វីបើលេងក្នុងនាមជាគូបដិបក្ខមែន ក៍ប៉ុន្តែខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah មិនធ្វើការអបអរចំពោះគ្រាប់បាល់ ដែលកីឡាករកំពុងល្បីល្បាញរូបនេះ ស៊ុតបញ្ចូលទីលើអតីតក្រុមរបស់គាត់ Roma ឡើយ។

នេះមិនមែនជាលើកទី១ ឡើយ សម្រាប់ Mohamed Salah ដែលមិនអបអរគ្រាប់បាល់ស៊ុតបញ្ចូលទី លើក្លិបចាស់របស់គាត់ រាល់ពេលដែលស៊ុតបញ្ចូលទីនោះ។ ជាក់ស្តែងណាស់ Salah ស៊ុតបាន ២ គ្រាប់ ក្នុងជំនួបជាមួយ ​Roma នៅទឹកដី Anfields របស់ក្រុមហង្សក្រហម Liverpool ខណៈ Salah មិនរត់អបអរឡើយ ដោយគ្រាន់តែលើកដៃទាំងពីរឡើងលើ បង្ហាញពីការសុំទោសចំពោះការស៊ុតបញ្ចូលទីនេះ។ ការមិនអបអរនេះដែរ បានកើតឡើងសម្រាប់ Salah លើកដំបូងក្នុងជំនួបជាមួយក្រុមតោខៀវ Chelsea នៅ Premier League នៅពេល Salah ទាត់ចូលក៍ធ្វើបែបនេះដែរ។

យ៉ាងណាវិញ នេះគ្រាន់តែជាការបង្ហាញពីចិត្តគោរពក្លិបចាស់របស់កីឡាករប៉ុណ្ណោះ សម្រាប់ការប្រកួតវិញ កីឡាករគ្រប់រូបតែងចង់ទាត់បញ្ចូលទីគូប្រកួត ដោយមិនគិត​ថាជាក្លិបចាស់ ឬថ្មីឡើយ សំខាន់ជួយក្លិបបច្ចុប្បន្នឲ្យឈ្នះការប្រកួតប៉ុណ្ណោះ៕

មតិយោបល់