ព័ត៌មានកីឡា

ក្លឹបធំៗបី កំពុងប្រជែងគ្នាចង់បាន Sanchez

Alexis Sanchez កំពុងត្រូវបានក្លឹបធំៗចំនួន៣ នៅអ៊ឺរ៉ុបប្រជែងគ្នាក្នុងការនាំយកកីឡាករឈីលី រូបនេះ ទៅកាន់ក្លឹបរបស់ពួកគេ​​ នារដូវក្តៅខាងមុខនេះ។

បន្ទាប់ពីបណ្តាញព័ត៌មានជាច្រើន បានចុះផ្សាយពីការមិនសប្បាយចិត្តរបស់ Sanchez ក្នុងការបន្តលេងឲ្យកាំភ្លើងធំ Arsenal រួចមក Alexis Sanchez ត្រូវបានទទួលការចាប់អារម្មណ៍ជាច្រើនពីសំណាក់ក្លឹបល្បីៗនៅអឺរ៉ុប។

ជាក់ស្តែងណាស់​ នាពេលថ្មីៗនេះ Transfer Talk បានបង្ហាញនូវក្លឹបបី ដែលកំពុងប្រជែងគ្នាយ៉ាងខ្លាំងដើម្បីនាំយក Alexis Sanchez ទៅកាន់ក្រុមរបស់ពួកគេរៀងៗខ្លួន។​​ ក្រុមទាំងបីនោះរួមមានដូចជា ក្រុមគូប្រជែងកំពូលតារាងតោខៀវ Chelsea​ ក្រុមអ្នកមានមកពីបារាំង Paris Sian Germain និងក្រុមសេះបង្កង់​ Juventus មកពីអ៊ីតាលី។

យ៉ាងណាវិញ គេនៅមិនទាន់បានដឹងច្បាស់អំពីអនាគត់របស់កីឡាករ Alexis Sanhez ឡើយ ព្រោះនៅក្នុងពេលនេះ Sanchez កំពុងលេងឲ្យ Arsenalនៅឡើយ ហើយនៅក្រោយបញ្ច់រដូវកាលនេះ រូបគេប្រហែលជាចាកចេញទៅកាន់ក្លឹបថ្មី តែមិនទាន់ដឹងថា ក្លឹបណានៅឡើយទេ។ តើ Sanchez ពិតជាចាកចេញពី Arsenal ឬបន្តនៅ Emirate ?

មតិយោបល់