ការសម្រេចចិត្តចាកចេញពី Arsenal ក្រោយចំណាយពេល ២២ឆ្នាំកន្លងមកនេះ ប្រហែលជាមិនខុសឡើយ សម្រាប់លោក Arsene Wenger ខណៈគ្រូសញ្ជាតិបារាំងរូបនេះ មានឱកាសក្លាយជាគ្រូដែលទទួលបានតម្លៃពលកម្មខ្ពស់ជាងគេបំផុតក្នុងពិភពលោក។
បើតាមការចុះផ្សយរបស់ The Mirror បានឲ្យដឹងថា លោក Arsene Wenger កំពុងតែត្រូវក្រុមនៅប្រទេសចិន ទាក់ទងឲ្យទៅដឹកនាំនៅរដូវកាលក្រោយនេះ បន្ទាប់ពីលោកសម្រេចចិត្តចាកចេញពី Arsenal ។ ក្នុងនោះដែរ លោក Wenger ត្រូវបាន The Mirror Sports ទម្លាយឲ្យដឹងថា លោកនឹងទទួលបានតម្លៃពលកម្មប្រចាំឆ្នាំ ២៤លានផោន ក្នុងមួយឆ្នាំ ស្មើគ្នាជាមួយលោក Marcello Lippi ដែលតម្លៃនេះ ខ្ពស់ជាងគេបំផុតក្នុងពិភពលោក គិតត្រឹមបច្ចុប្បន្ននេះ។ យ៉ាងណាវិញ ការប្រទាក់ប្រទាញលោក Arsene Wenger ឲ្យទៅចិន តាមរយៈតម្លៃពលកម្មច្រើនបែបនេះ បានធ្វើឲ្យក្រុម Paris Saint German ចង់បានដូចគ្នានោះ ត្រូវគិតឡើងវិញ ចំពោះតម្លៃពលកម្ម ប្រសិនបើចង់បាន ត្រូវហ៊ានថ្លៃ តែបើមិនហ៊ានថ្លៃទេ ត្រូវរង់ចាំការសម្រចចិត្តផ្ទាល់របស់ Arsene Wenger សិន។
យ៉ាងណាក៍ដោយ លីគកំពូលរបស់ចិន អាចមានសង្ឃឹមច្រើន ក្នុងការនាំយកលោក Arsene Wenger ព្រោះថាពួកគេមានលុយជាថ្នូរ ដោយមិនខ្លាចចំណាយឡើយ ដើម្បីចង់បានអ្នកណាម្នាក់នោះ។



មតិយោបល់