ក្រុមកាំភ្លើងធំ Arsenal គឺជាក្រុមបាល់ទាត់មួយនៅអង់គ្លេសដែលកម្រចំណាយលុយច្រើនក្នុងការទិញកីឡាករណាស់ ខណៈក្លិបមួយនេះ ចូលចិត្តនាំយកយុវជនក្មេងៗ មានតម្លៃថោកមកបណ្តុះបណ្តាល ហើយលក់ចេញវិញ ក្នុងតម្លៃថ្លៃគួរសម។
បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal ពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលពួកគេមានឱកាសនាំយក Cristiano Ronaldo ទៅហើយនោះ បែរជាមិនអាចយកបានវិញ បែរជាទុកកាសឲ្យ Man Utd យកបានទៅវិញ។ ជាការពិតណាស់ កាលពីឆ្នាំ ២០០៣ Arsenal ក៍បានប្រជែងជាមួយ Man Utd ក្នុងការទិញ Ronaldo ដែរ ក៍ប៉ុន្តែ កាលនោះក្លិបមិនហ៊ានចំណាយលុយត្រឹម ១២លានផោនប៉ុណ្ណោះ ជាហេតុធ្វើឲ្យរបូតកីឡាកររូបនេះធ្លាក់លើដៃក្រុមបីសាចក្រហម Manchester United ។
យ៉ាងណាវិញ មកទល់ពេលបច្ចុប្បន្ននេះ Cristiano Ronaldo កំពុងក្លាយជាកីឡាករល្អបំផុតក្នុងពិភពលោក ដែលបានសាងកំណត់ត្រាជាច្រើនក្នុងពិភពបាល់ទាត់ រួមទាំងការជួយក្លិបដែលមានវត្តមានរបស់គេនោះ ឈ្នះពានជាច្រើនផងដែរ។
មតិយោបល់