កូរ៉េខងជើងៈ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ របាយការណ៍លើកឡើងពីអាជ្ញាធរយោធា បានឲ្យដឹងថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ត្រូវគេជឿថា បានបាញ់កាំជ្រួចមីស៊ីលឆ្លងទ្វីប ប្រភេទ Musudan ចេញពីឆ្នេរសមុទ្រខាងកើតរបស់ខ្លួននៅព្រឹកថ្ងៃពុធនេះ។ នេះបើយោងតាមរយៈ សារព័ត៍មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦។
តាមការដកស្រង់សម្ដី របស់អគ្គសេនាធិការចំរុះ (JCS) បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីល ឆ្លងទ្វីបមួយ ដែលគេជឿថា ជាប្រភេទ Musudan នៅវេលាម៉ោងប្រហែល ៥ និ ៥៨ នាទីព្រឹក (ម៉ោងក្នុងស្រុក) ចេញពីតំបន់វ៉ុនសាន នៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។
យោធាកូរ៉េខាងត្បូង ត្រូវបានគេតាមដានយ៉ាងជិតស្និទ្ធពីស្ថានភាព ដែលពាក់ព័ន្ធក្រោយដឹងថា កាលពីថ្ងៃអង្គារ មីស៊ីលឆ្លងទ្វីប ប្រភេទ Musudan ត្រូវបានដាក់ពង្រាយនៅឆ្នេរសមុទ្រភាគខាងកើត ដើម្បីធ្វើការសាកល្បងកាំជ្រួចមីស៊ីល បាញ់បង្ហោះជាទីលើកទីប្រាំរបស់កូរ៉េខាងជើង៕
មតិយោបល់