ពត៌មានកន្លងមក ទាក់ទងនឹងអនាគត់របស់ខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata ក្នុងការផ្លាស់ទៅ Juventus និង AC Milan នៅមិនទាន់ច្បាស់នៅឡើយទេ បន្ទាប់ពីក្រុមតោខៀវ Chelsea កំពុងត្រៀមចរចារជាមួយក្រុម Inter Milan វិញ។
បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ក្រុតោខៀវ Chelsea មានបំណងចង់ឲ្យខ្សែប្រយុទ្ធ Alvaro Morata ផ្លាស់ទៅកាន់ក្រុម Inter Milan ច្រើនជាង Juventus និង AC Milan ។ ការធ្វើបែបនេះដោយសារតែ ក្រុមតោខៀវ Chelsea មានបំណងចង់បានខ្សែប្រយុទ្ធ អាហ្សង់ទីន Mauro Icardi ពីក្រុម Inter Milan មកវិញ។ ជាការពិតណាស់ Icardi គឺជាខ្សែប្រយុទ្ធល្អមួយរូបនាពេលបច្ចុប្បន្ននេះ ថ្វីបើមិនជាប់ជម្រើសជាតិអាហ្សង់ទីន តែ Icardi គឺជាកីឡាករដែលស៊ុតបានច្រើនជាងគេប្រចាំរដូវកាលនេះ នៅ Italian Serie A ។
ម្យ៉ាងវិញទៀតនោះ ខ្សែប្រយុទ្ធរូបនេះ ក៍ជាមុខព្រួញសម្រាប់ក្រុមបាល់ទាត់ធំៗ ជាច្រើនចង់បានផងដែរ ជាហេតុធ្វើឲ្យក្រុម Chelsea មិនងាយស្រួលឡើយប្រសិនបើធ្វើការប្រជែងដោយចាយលុយនោះ។ យ៉ាងណាក៍ដោយ ក្រុមតោខៀវ Chelsea មានខ្សែប្រយុទ្ធ Alvaro Morata ដើម្បីយកទៅចរចារ ជាមួយ Inter Milan ក្នុងគោលបំណង ប្តូរយក Mauro Icardi ត្រឡប់មកវិញ ដោយទំនងជាអាចចាយលុយបន្ថែមលើនេះ ៤០លានអឺរ៉ូព្រោះថា តម្លៃខ្លួន Morata នៅពេលនេះ ទាបជាង Icardi ។
ដូច្នេះហើយ ក្រុមតោខៀវ Chelsea នឹងបើកការចរចារមួយជាមួយក្រុម Inter Milanនៅពេលខាងមុខនេះ ដើម្បីផ្លាស់ប្តូរកីឡាករគ្នារវាង Alvaro Morata និង Mauro Icardi ។



មតិយោបល់