ព័ត៌មានកីឡា

Post News នាំយកថវិកាមួយចំនួនជួយដល់ ជា ស្រួច

ភ្នំពេញៈ ដោយមើលឃើញពីភាពលំបាក និងជាការសម្រួលដល់ជីវភាពប្រចាំថ្ងៃ របស់កីឡាករ ជា ស្រួច ស្ថាប័ន Post News បាននាំយកថវិកាមួយចំនួន ជូនដល់កីឡាកររូបនេះ ។
នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នេះ ស្ថាប័នសារព័ត៌មាន Post News បានពាំនាំថវិកាផ្ទាល់ខ្លួន ជូនដល់កីឡាករ ជា ស្រួច ដែលកំពុងជ្រកកោន ក្រោមដំបូលផ្ទះជួល លោក អេ ភូថង ស្ថិតនៅម្តុំថ្មដា ក្បែរផ្សារអូរឬស្ស៊ី ។
ក្នុងពេលដែលអ្នកព័ត៌មានយើងចុះទៅជួបផ្ទាល់ លោក ជា ស្រួច បាននិយាយរឿងជាច្រើន ទាក់ទងនឹងអតីតភរិយា របស់លោក ដែលត្រូវបានកូនឯកឧត្តមម្នាក់ ឆក់យកប្រពន្ធជាទីស្រឡាញ់ ចេញពីដើមទ្រូងរបស់លោក ។
ទោះជាយ៉ាងណា លោក មិនបានថ្លែងបញ្ជាក់ឲ្យ ចំថា នារីដែលត្រូវជាអតីតភរិយានោះ មានឈ្មោះអ្វី ឲ្យប្រាកដ ដោយត្រឹមតែបញ្ជាក់ថា បច្ចុប្បន្នគេជា អ្នកសិល្បៈ តែប៉ុណ្ណោះ ។
លោក ជា ស្រួច ថា «ខ្ញុំពិតជាអរគុណ ខ្លាំងណាស់ សម្រាប់ស្ថាប័នព័ត៌មាន Post News ដែលបាននាំយកថវិកាជូនដល់រូបខ្ញុំបាទ ដែលកំពុងមានជីវភាពខ្វះខាត ជ្រកក្រោមដំបូលផ្ទះ លោក អេ ភូថង»
លោក បន្ថែមថា «ខ្ញុំរកអ្វីថ្លែងមិនត្រូវនោះទេ ដែលស្ថាប័នព័ត៌មាន Post News ជួយដល់ខ្ញុំយ៉ាងនេះ មានតែម្រាមដៃ ១០ បួងសួង សូមឲ្យស្ថាប័ននេះ រីកចម្រើនទៅមុខ ដោយមានអ្នកគាំទ្ររហូត »
ដោយឡែក សម្រាប់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូន ដែលចង់ចូលរួម ជួយដល់លោក ជា ស្រួច អាច ធ្វើការទំនាក់ទំនង តាមរយៈទូរស័ព្ទ ដៃរបស់លោក ០៩៧ ៤៩៥ ៦៩៣១ ឬ ក៏អាចទំនាក់ទំនង មកកាន់ Post News ដោយផ្ទាល់តាមរយៈទូរស័ព្ទ ០៩៨ ៣៩០ ៨៩៣៕

ទឺម រដ្ឋា ចេញមុខឈឺឆ្អាល ជា ស្រួច

ជា ស្រួច បារម្ភរឿងតារាល្បីដាក់ពាក្យបណ្ដឹង

​កីឡាករ ជា ស្រួច ថា​បើ ខេមរៈ សិរីមន្ត ជួ​យ​មែនរកអ្វីថ្លែងមិនត្រូវ

IMG_3792 IMG_3793 IMG_3806 IMG_3807 IMG_3809 IMG_3790

មតិយោបល់