ព័ត៌មានកីឡា

ប្រធានក្លិបអ្នកមានបារាំង ថា Real Madrid អាចមិនបាន ហើយអាចបាត់បង់វិញ

បន្ទាប់ពីមានពាក្យចរចាមអារាម ជាច្រើនទាក់ទងនឹងក្រុម Real Madrid តាមប្រមាញ់ខ្សែប្រយុទ្ធប្រស៊ីល Neymar ពីក្រុម Paris Saint Germain នោះ បានធ្វើឲ្យលោក Nasser Al Khelaifi ប្រធានក្លិបសេដ្ឋីបារាំងរូបនេះ បានចេញមុខប្រតិកម្មទាក់ទងបញ្ហានេះ។

បើតាមការចុះផ្សាយរបស់ El Mundo Deportivo ពីប្រទេសបារាំង បានឲ្យដឹងថា ប្រធានក្លិបបាល់ទាត់ Paris Saint Germain លោក Nasser Al Khelaifi ក្រុម Real Madrid នឹងទទួលបានមេរៀនដូចក្រុម Barcelona នាពេលកន្លងមកនេះ។ លោកបានឲ្យដឹងថា​៖ Real Madrid កំពុងចង់បានខ្សែ​ប្រយុទ្ធឆ្នើមរបស់យើង Neymar តែពួកគេបានភ្លេចគិតថា ពួកគេអាចបាត់បង់​កំពូល Super Star របស់ពួកគេវិញ គឺ Cristiano Ronaldo ទៅវិញទេ។

លោក Al Khelaifi បានបន្ថែមទៀតថា៖ វាមិនខុសពីក្រុម Barcelona ឡើយ​ ដែលកាលណោះ ពួកគេ ចង់បាន Marcos Verratti របស់យើង តែចុងក្រោយ Barcelona បានបាត់បង់កីឡាករឆ្នើមរបស់ពួកគេវិញ គឺ Neymar ខណៈពេលនេះ ក្រុម Real Madrid កំពុងដើរតាមគន្លងនេះហើយ​ ដែលចង់បាន Neymar ពីយើង តែភ្លេចគិតដល់ការបាត់បង់ Ronaldo វិញ។ ជាការពិតណាស់ ក្រោយការចាកចេញរបស់លោក Zidane បានធ្វើឲ្យមានភាពរង្គោះរង្គើយ៉ាងខ្លាំង ក្នុងចំណោកីឡាកររបស់ក្រុម Real Madrid ដែលមានពាក្យចរចាមអារាមច្រើន នៃការចាកចេញពី Bernabeu ។

ដូច្នេះហើយ លោក Nasser Al Khelaifi មានជំនឿចិត្តថា លោកនឹងអាចនាំយក Cristiano Ronaldo មកកាន់ក្រុម Paris Saint Germain បានខណៈក្លិបបារាំងមួយនេះ នឹងមិនលក់ Neymar វិញឡើយ បើទោះបីជាក្រុម Real Madrid តាមប្រមាញ់ខ្លាំងយ៉ាងណាក៍ដោយ។

មតិយោបល់