ព័ត៌មានកីឡា

Sadio Mane យល់ព្រមផ្លាស់ទៅកាន់ Real Madrid

នេះគឺជារឿងដ៍ភ្ញាក់ផ្អើលមួយ ដែលខ្សែប្រយុទ្ធស្បែកខ្មៅ របស់ក្រុមហង្សក្រហម Liverpool កីឡាករ Sadio Mane បែកធ្លាយនូវពត៌មានយល់ព្រមផ្លាស់ទៅកាន់​ក្រុមអធិរាជស Real Madrid ។

បើតាមការចុះផ្សាយរបស់ Franch Football បានឲ្យដឹងថា ខ្សែប្រយុទ្ធកំពូល​ល្បឿន Sadio Mane បានយល់ព្រមក្នុងការផ្លាស់ទៅកាន់ក្រុមអធិរាជស Real Madrid ហើយនៅរដូវក្តៅខាង់មុខនេះ។ កន្លងមកនេះ មិនដែលលេចលឺពត៌មាន នៃការចាប់អារម្មណ៍ Mane ពីសំណាក់ក្រុម Real Madrid ឡើយ ក៍ប៉ុន្តែចុងក្រោយនេះ កាសែតនៅបារាំង បានទម្លាយឲ្យដឹងថា កីឡាករស្បែកខ្មៅ​រូបនេះ ពេញចិត្តយ៉ាងខ្លាំង ក្នុងការផ្លាស់ទៅកាន់ Real Madrid ។

ជាក់ស្តែងណាស់ Mane បានបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងជំនួបជាមួយក្រុម Real Madrid កន្លងមក កាលពីប្រកួតផ្តាច់ព្រ័ត្រ Champion League កន្លងមកនេះ ការស៊ុតបញ្ចូលទី១គ្រាប់ និងការកាឡុកក្នុងទីលាន អាចជាចំណុច​មួយដែលធ្វើឲ្យ Real Madrid ចង់បាន Sadio Mane ផងដែរ។

ដូច្នេះហើយ​ តាមរយ:ប្រភពខាងលើនេះ បង្ហាញឲ្យឃើញថា Sadio Mane បានយល់ព្រមក្នុងការផ្លាស់ទៅកាន់ក្រុម​ Real Madrid ហើយ ដែលនេះគឺជារឿងដ៍ចាប់អារម្មណ៍មួយ សម្រាប់ការដោះដូរកីឡាករនាពេល​បច្ចុប្បន្ន​នេះ។

មតិយោបល់