ព័ត៌មានកីឡា

Ronado យកឈ្នះ Messi និង Neymar គ្រងពាន FIFA Best Male Player Award

កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានដណ្តើមបាន ពានរង្វាន់មួយទៀតហើយនៅឆ្នាំនេះ គឺពានរង្វាន់ FIFA Best Male Player Award ដោយប្រជែងឈ្នះខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi និង Neymar ។

នេះគឺជាជោគជ័យមួយទៀត សម្រាប់ Ronaldo ដែលកំពុងតែរំកិលខ្លួន​ ក្នុងភាពជោគជ័យ កាន់តែខ្លាំងក្នុង​វិស័យបាល់ទាត់។ ជាក់ស្តែងណាស់ បន្ទាប់ពីឈ្នះពាន UEFA Best Player កាលពី ប៉ុន្មានខែមុនកន្លងមក ខណ:ពេលនេះ កំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់ និងក្រុម​ស្តេចស Real Madrid កីឡាករ Cristiano Ronaldo បានបន្តមកឈ្នះពាន FIFA Best Male Player Award ទៀត។ ការឈ្នះពានរង្វាន់នេះ Ronaldo បានឆ្លងកាត់ការបោះឆ្នោតប្រកួតប្រជែង ជាច្រើនដំណាក់កាល ដោយចុងក្រោយ បានយកឈ្នះដៃគូ​ប្រជែងយ៉ាងសំខាន់ Lionel Messi និង Neymar ។

នៅសល់តែ Balon D’Or មួយទៀតប៉ុណ្ណោះ ប្រសិនបើ Ronaldo អាចឈ្នះបានទៀតនោះ ក្នុងឆ្នាំនេះ Ronaldo នឹងប្រមូលយកពានរង្វាន់សំខាន់ទាំងអស់ជាក់ជាមិនខាន។ គួរបញ្ជាក់ផងដែរថា នៅរដូវនេះ Ronaldo ហាក់លេងមិន​សូវបានល្អឡើយ នៅក្របខ័ណ្ឌ Laliga តែ Champion League វិញ Ronaldo នៅតែធ្វើបានយ៉ាងល្អ វាខុសពីរដូវកាលមុន ដែលកំពូលអ្នកស៊ុតរូបគ ធ្វើបានល្អទាំងនៅ Laliga និង Champion League ព្រមទាំង ជួយឲ្យ Real Madrid ឈ្នះពានទាំង២ នេះផងដែរ។

ដូច្នេះហើយ ក្នុងឆ្នាំនេះ Cristiano Ronaldo បានឈ្នះពាន ២កន្លងមកហើយ រួមមាន UEFA Best Player និង​ FIFA Best Male Player Award ខណ: Balon D’Or តារាវ័យ ៣២ឆ្នាំរូបនេះ ក៍មានភាគរយខ្ពស់ ក្នុងការឈ្នះផងដែរ។

មតិយោបល់