ព័ត៌មានកីឡា

កុំភ្លេច!! គូពិសេស ប៉ូលិស ជាមួយ អង្គរថាយហ្គឺរ នារាត្រីនេះ នាពហុកីឡដ្ឋានជាតិ

ជំនួបគូពិសេស ប្រចាំសប្តាហ៍ទី១០ នៅថ្ងៃទី១៦ ខែមិថុនា នេះ ក្រុមបាល់ទាត់ អគ្គស្នងការដ្ឋាននគរបាលជាតិ ហៅកាត់ប៉ូលិស នឹងត្រូវទទួលស្វាគមន៍ អង្គរថាយហ្គឺរ នាពហុកីឡដ្ឋានជាតិ នៅវេលាម៉ោង ៦:៣០ នាទីយប់ នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ ។

ក្រុមទាំងពីរនេះ មានប្រវត្តឈ្នះចាញ់ដូចគ្នា ដោយ ប៉ូលិស ធ្លាប់ឈ្នះ ២ ដង នឹង អង្គរថាយហ្គឺរ ធ្លាប់ឈ្នះ ៣ ដង ហើយជាក្រុមចាញ់វស្សាដូចគ្នា នៅក្នុងក្របខណ្ឌបាល់ទាត់លំដាប់ទី១ របស់កម្ពុជានេះ។ អ្វីដែលពិសេសគឺក្រុមទាំងពីរនេះ មានកីឡាករល្អៗ ដូចគ្នា ទាំងបរទេស នឹងកីឡាករក្នុងស្រុក ដូចជា តាំង សុភ័ក្រ របស់ អង្គរថាយហ្គឺរ ចំណែក ទិត្យ ឌីណា របស់ប៉ូលិស ដែលសុទ្ធសឹងជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិ។

ឆ្លងកាត់ ៩ សប្តាហ៍កន្លងមក ប៉ូលិស រកបានជ័យជម្នះ ៤ ដង ស្មើ ២ ដង នឹងចាញ់ ៣ ដង ខណ:ដែល អង្គរថាយហ្គឺរ ឈ្នះ ចាញ់ ស្មើ ដូចគ្នា នឹងកំពុងមាន ១៤ ពិន្ទុស្មើគ្នាផងដែរ៕

មតិយោបល់