ព័ត៌មានកីឡា

ក្រុមដែលមនុស្សជាច្រើនរំពឹងថាឈ្នះ World Cup បានត្រឹមស្មើ

មុនព្រឹត្តិការណ៍ World Cup មកដល់មានអ្នកទស្សនា និងគាំទ្របាល់ទាត់ជាច្រើន ជឿជាក់ថាក្រុមសាំបាប្រេស៊ីល នឹងក្លាយជាម្ចាស់ជើងឯក FIFA World Cup នាឆ្នាំជាក់ជាមិនខានឡើយ។

ជាក់ស្តែងណាស់ ក្រុមដែលពោរពេញទៅដោយកីឡាករឆ្នើមៗ និងមានទេពកោសល្យល្អៗ ប្រេស៊ីល ហាក់ធ្វើមិនបានល្អឡើយ ដោយលេងបានត្រឹមស្មើក្រុមស្វ៊ីស ក្នុងលទ្ធផល ១-១ ប៉ុណ្ណោះ។ ខ្សែបម្រើប្រយុទ្ធ Philippe Coutinho របស់ក្រុម Barcelona បានស៊ុតឲ្យក្រុមប្រេស៊ីល នំមុខ ១គ្រាប់មុន នៅនាទីទី២០ ជាហេតុធ្វើឲ្យបញ្ចប់តង់ទី១ ប្រេស៊ីល នាំមុខមុន ១-០ ។ យ៉ាងណាវិញ ឈានចូលដល់តង់ទី២ ថ្វីបើប្រេស៊ីល បន្តវាយសម្រុកយ៉ាងខ្លាំងក្លា​ក្តី តែមិនអាចរកគ្រាប់បាល់បន្ថែមទៀតឡើយ ខណ:ក្រុមស្វ៊ីសវិញ បែរជាអាចរកគ្រាប់​បាលតាមស្មើមកវិញ ដែលជាការស៊ុតរបស់កីឡាករ Steven Zuber នៅនាទីទី៥០។

ដូច្នេះហើយ បញ្ចប់ការប្រកួត ៩០នាទីពេញ ប្រេស៊ីលលេងបានត្រឹមស្មើ​ ១-១ ជាមួយស្វ៊ីស ដែលជាជាសញ្ញាណមួយមិនល្អឡើយ សម្រាប់ប្រេស៊ីល ក្នុងនាមជាក្រុមខ្លាំង ប្រជែងពាន World Cup ឆ្នាំនេះ។

https://www.youtube.com/watch?v=HPHUoutRVyg

មតិយោបល់