ព័ត៌មានកីឡា

មិនគួរឲ្យជឿ Conte មិនអាចឃាត់ Hazardបាន! បែរជាដាក់លក្ខខណ្ឌជាមួយ Real Madrid

តោខៀវ Chelsea កាន់តែព្រួយបារម្ភហើយ បន្ទាប់ពីក្រុមកំពូលតារាង Premire League មួយនេះ មិនអាចឃាត់ Edin Hazard ឲ្យបន្តនៅជាមួយ Chelsea តទៀតបាន។

ចំពោះមុខ បញ្ហានេះលោក Antonie Conte គ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea បានបង្វែរពីការមិនអាចឃាត់ Hazardឲ្យបន្តនៅ Chelsea ទៅជាការដាក់លក្ខខណ្ឌជាមួយ Real Madridវិញ។

បន្ទាប់ពី Hazard មានបំណងចង់ទៅលេងនៅ Real Madrid នៅរដូវកាលក្រោយនេះ វាបានក្លាយជាការខកចិត្តសម្រាប់ Chelsea។

លោក Conte បានធ្វើនូវរឿងមួយដ៏ភ្ញាក់ផ្អើល ដោយការដោះដូរកីឡាករជាមួយក្រុម Real Madid វិញ។

Hazard នឹងទៅកាន់ Real Madrid នៅក្នុងតម្លៃខ្លួនយ៉ាងមហិមា តែ Chelsea ក៏ត្រូវការដំណោះស្រាយមួយ ក្នុងការនាំយកកីឡាករឆ្នើមណាមួយពី Real Madrid មកវិញដែរ។

កីឡាករដែលលោក Antonie Conte ចង់បានពី Real Madrid នោះគឺខ្សែបម្រើប្តយុទ្ធដ៏ឆ្នើម Isco។

ជាការពិតណាស់ ការដោះដូរនេះវាពិតជាសាកសមបំផុតសម្រាប់ក្លឹបទាំង២ ថ្វីបើតម្លៃខ្លួនមិនទាន់ជាក់លាក់ តែតាម BT Sports ក្រុម Real Madrid នឹងត្រូវបន្ថែមលុយមួយចំនួនធំ ដល់តោខៀវ Chelsea៕

មតិយោបល់