ព័ត៌មានកីឡា

អង្គរថាយហ្គឺរ នាំចូលខ្សែប្រយុទ្ធសញ្ជាតិជប៉ុន ធ្លាប់លេងនៅប្រទេសអាល្លឺម៉ង់

ក្រុមបាល់ទាត់ដែលប្រកបអាជីពនៅក្របខណ្ឌលំដាប់ទី១ របស់កម្ពុជា បាននាំចូលកីឡាករខ្សែប្រយុទ្ធថ្មីឈ្មោះ Joichiro Sugiyama សញ្ជាតិជប៉ុន វ័យ ២៥ឆ្នាំ ធ្លាប់មានបទពិសោធន៍ជោកជាំនៅប្រទេសអាល្លឺម៉ង់។

ប្រវត្តខ្លះៗដែលកីឡាករជប៉ុនរូបនេះធ្លាប់លេងនៅជប៉ុន រួមមាន FC Inde Hahn (ក្របខណ្ឌលំដាប់ទី៦ របស់អាល្លឺម៉ង់), GFC Düren 99 (ក្របខណ្ឌលំដាប់ទី៦ របស់អាល្លឺម៉ង់) and Hilal Maroc Bergheim E.V (ក្របខណ្ឌលំដាប់ទី៥ របស់អាល្លឺម៉ង់)។ ការមកដល់របស់ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំនេះ ដោយសារតែការចាកចេញរបស់ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយា Afa Nwi។

ក្រៅពីខ្សែប្រយុទ្ធខាងលើ អង្គរថាយហ្គឺរ ក៏បាននាំចូលកីឡាករ ២រូប ផ្សេងទៀត រួមមាន ខ្សែបម្រើ ពៅ ភារិទ្ធ ដែលមកពីក្លិបកំពុងឡើងជើង វិសាខា នឹងនាំចូលខ្សែយុទ្ធវ័យ ១៧ ឆ្នាំ រ៉ូហ្សាន់ លេងឲ្យជម្រើសខេត្តសៀមរាប៕

មតិយោបល់