ព័ត៌មានកីឡា

FK Crvena Zvezda បំបាក់ក្រុមខ្លាំង Liverpool ធ្វើឲ្យពូល C កាន់តែតានតឹង (វីដេអូ)

ក្រុមបាល់ទាត់ FK Crvena Zvezda របស់ប្រទេសស៊ែប៊ី បានយកឈ្នះ Liverpool ដោយលទ្ធផល ២ទល់០ ដែលជាជំនួនទី៤ នៃពូល C ក្នុងក្របខណ្ឌ Champions League នាទឹកដីកីឡដ្ឋាន Rajko Mitić ៕

ខ្សែប្រយុទ្ធវ័យក្មេង កំពស់បានMilanPavkov ជាអ្នករកគ្រាប់បាល់ ចំនួន ២គ្រាប់ ដែលជួយឲ្យក្រុមខ្លួនយកឈ្នះលើក្រុម Liverpool នាវគ្គទី១ ពោលគឺនៅនាទីទី ២២ នឹង ២៩ ។ យ៉ាងណាវិញ Napoli បានត្រឹមស្មើជាមួយក្រុមអ្នកមាន PSG នាទឹកដី San Paolo ប្រទេសអុីតាលី ជាហេតុធ្វើឲ្យពូល C កាន់តែប្រកួតប្រជែងគ្នាខ្លាំង ដោយពិន្ទុប្រដេញគ្នា ។

តារាងចំណាត់ថ្នាក់ពូល C ៖
១. Napoli មាន ៦ ពិន្ទុ
២. Liverpool មាន ៦ ពិន្ទុ
៣. Paris Saint Germain មាន ៥ ពិន្ទុ
៤. FK Crvena Zvezda មាន ៤ ពិន្ទុ

https://www.youtube.com/watch?v=MKFh3Emivpk

មតិយោបល់