ព័ត៌មានកីឡា

Morata នឹងទៅណានារដូវក្តៅខាងមុខនេះ

បើតាម La Gazzetta Dello Sport បានឲ្យដឹងថា ក្លិបយក្សអ៊ីតាលី AC Milan កំពុងតែជិតទទួលបានជោគជ័យក្នុងការនាំយក ខ្សែប្រយុទ្ធ Real Madrid នៅរដូវក្តៅនេះ។

ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ កាន់តែផ្តល់នូវលទ្ធផលវិជ្ជមានដល់ក្លិប AC Milan បន្ទាប់ពីក្រុមនៅអុីតាលីមួយនេះហ៊ានចំណាយ ៥២ លានផោន ក្នុងការនាំយកកីឡាកររូបនេះ។ មានក្លិបធំៗនៅអង់គ្លេស ដូចជា Chelsea និង Manchester United ជាដើមសុទ្ធសឹងតែចង់បាន Alvaro Morata ។ ក៍ប៉ុន្តែ បើតាមការចុះផ្សាយរបស់ La Gazzetta Dello Sport បានឲ្យដឹងថា Morata ហាក់ពេញចិត្តក្នុងការផ្លាស់ទៅកាន់ AC Milan ជាជាងមកកាន់អង់គ្លេស។

ជាការពិតណាស់ ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះ ធ្លាប់ជោគជ័យនៅអ៊ីតាលីរួចមកហើយ កាលពីលេងនៅ Juventus។ ម្យ៉ាងវិញទៀត នៅរដូវក្តៅនេះ ក្លិប AC Milan បានចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការនាំយកកីឡាករឆ្នើមៗមកជួយក្លិប។ ដូច្នេះហើយ វាជាឱកាសមួយ ដែលអាចធ្វើឲ្យ Alvaro Morata សាងស្នាដៃដើម្បីក្លិបយក្សអ៊ីតាលីមួយនេះឡើងវិញ។

រង់ចាំមើលថា Alvaro Morata ពិតជាចាកចេញពី Real Madrid ទៅកាន់ AC Milan ឬទៅលីគអង់គ្លេសដែលមាន Chelsea និង Manchester United ។

មតិយោបល់