ព័ត៌មានកីឡា

Alves ផ្ញើសារលាអ្នកគាំទ្រ និងមិត្តរួមក្រុមនៅ Juventus

ខ្សែការពារស្លាបស្តាំប្រេស៊ីល កីឡាករ Dani Alves បានសរសេរសារមួយឃ្លានៅក្នុង Instagram របស់គេ ដើម្បីបង្ហាញនូវអារម្មណ៍ ដែលរូបគេនឹងចាកចេញ ក្នុងពេលឆាប់ៗនេះ ពី Juventus ទៅកាន់ក្រុម Manchester City ។

សារមួយឃ្លា ដែល Dani Alves បានសរសេរសារមួយឃ្លា នៅក្នុង Instagram ដែលមានន័យថា៖ ថ្ងៃនេះគឺជាពេលវេលាបញ្ចប់នៃទំនាក់ទំនងដ៍ល្អរបស់ពួកយើង ខ្ញុំនឹងចងចាំវា ជាមួយនឹងក្តីស្រឡាញ់ ដែលពួកយើងបានខិតខំជាមួយគ្នាជាមួយ Juventus ដែលជាក្លិបដ៍អស្ចារ្យមួយ។ តាមរយ:សម្តី និងពាក្យពេជន៍ ដែល Alves បានសរសេរនេះ គឺរូបគេមានបំណងចង់ចាកចេញពី Juventus ដើម្បីទៅចូលរួមជាមួយអ្នកចាត់ការចាស់របស់គេ នៅក្រុម Manchester City លោក Pep Guadiola ។ Alves បានមកចូលរួមជាមួយ Juventus ទើបតែបានមួយរដូវកាលប៉ុណ្ណោះ ក្រោយពីសម្រេចចិត្តចាកចេញពីក្រុម Barcelona កាលពីចុងឆ្នាំ ២០១៥ កន្លងមក។

ក៍ប៉ុន្តែ កីឡាករវ័យ ៣៤ឆ្នាំរូបនេះ ថ្វីបើវ័យជ្រេហើយមែន តែរូបគេ នៅតែមានសមត្ថភាពល្អដដែល ដោយបានជួយ Juventus ឲ្យឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ UEFA Champion League រួមទាំងការឈ្នះពាន Coppa Italian និង Italian Serie A នារដូវកាលនេះ។ ម្យ៉ាងវិញទៀត ក្រុម Manchester City បានព្យាយាមចរចារជាមួយ Juventus ដើម្បីនាំយក Dani Alves ទៅកាន់លីគកំពូលរបស់អង់គ្លេសវិញ។

យ៉ាងណាក៍ដោយ តាមរយ: ពាក្យពេជន៍ ដែល Alves បានផុសក្នុង Instagram នោះ ត្រូវបានគេជឿជាក់ថា ខ្សែការពារស្លាបស្តាំរូបនេះ បានត្រៀមខ្លួនចាកចេញពី Juventus ហើយ។ ដូច្នេះ ក្លិបដែល Dani Alves នឹងត្រូវចូលរួមជាមួយនោះគឺ Manchester City ដែលមានលោក Pep Guadiola ជាអ្នកចាត់ការទូទៅចាស់របស់គេ។

មតិយោបល់