ព័ត៌មានកីឡា

Barca ស៊ុតគុណនឹង២ លើ Real Madrid

សប្តាហ៍ទី៣ នៅ Laliga ពិតជាមានគ្រាប់បាល់កក្រើកយ៉ាងខ្លាំង បន្ទាប់ពីក្រុមខ្លាំងៗស៊ុតមិនសំចៃលើគូបដិបក្ខរបស់ពួកឡើយ ដើម្បីដណ្តើមយក ៣ពិន្ទុ​ពីការប្រកួតនេះ។

កាលពីថ្ងៃសៅរ៍កន្លងមក ក្រុម Real Madrid បានលុតក្រុម Leaganes ក្នុងលទ្ធផលចាស់ដៃ ៤-១ ដែលធ្វើបានដោយ Gareth Bale ១គ្រាប់, Sergio Ramos ១គ្រាប់ និង Karim Benzema ២គ្រាប់។ យ៉ាងណាវិញ យប់មិញនេះ ក្រុម Barcelona មិនឲ្យចាញ់ Real Madrid ឡើយ ពោលក្រុមការពារជើងឯក​មួយនេះ ស៊ុតគុណនឹង២ លើក្រុម Real Madrid ដោយយកឈ្នះក្រុម Huesca ក្នុងលទ្ធផលសម្បើម ៨-២។

ក្នុងចំណោម ៨គ្រាប់នេះដែរ Lionel Messi រកបាន២គ្រាប់, Luis Suarez រកបាន ២គ្រាប់ ក្រៅពីនេះ មាន Ivan Rakitic រកបាន១គ្រាប់, Ousmane Dembele រកបាន១គ្រាប់, Jordi Alba រកបាន១គ្រាប់ នងគ្រាប់បាល់ចូលទីខ្លួនឯងរបស់ក្រុម Huesca ១គ្រាប់ដែរ។

ដូច្នេះហើយ ក្រុម Barcelona ពិតជាស៊ុតមិមសំចៃលើយលើគូដិបក្ខចំណូលថ្មី​របស់ពួកគេ មិនឲ្យចាញ់ Real Madrid ដែលស៊ុតមិនសំចៃ កាលពីមួយថ្ងៃមុន​ឡើយ។

https://www.youtube.com/watch?v=-ggGU7sUzlM

មតិយោបល់