ក្រុមបាល់ទាត់ ណាហ្គាវើល បានយកឈ្នះក្រុម វិសាខា ក្នុងលទ្ធផល ២ទល់១ នៅសប្តាហ៍ទី២១ កាលពីម្សិលមិញ នាកីឡដ្ឋានស្តាតចាស់ នឹងបានលើកពានរង្វាន់មិត្តហ្វូនកម្ពុជារដូវកាល ២០១៨ បើទោះបីនៅ ១ប្រកួត ទៀតក៏ដោយ។
ជ័យជន្នះនេះធ្វើបានសម្រេចដោយកីឡាករ George Bisan ចំនួន ២គ្រាប់ម្នាក់ឯង នៅនាទី ៦ នឹង ៥៤ នឹងកំពុងឈរកំពូលតារាងអ្នកទាល់បាល់បញ្ជូលទីច្រើនជាងគេ ខណៈដែល ១គ្រាប់ របស់ វិសាខា រកបានដោយកីឡាករ Choe Myong-ho ដោយការទាត់បាល់ពិន័យ ១១ម៉ែត្រ នៅនាទី ៥៩ ហើយនៅនាទីីទី ៩០ មានឱកាសទាត់បាល់ ១១ម៉ែត្រម្តងទៀត តែធ្វើមិនបានសម្រេច។ ដូច្នេះធ្វើឲ្យលទ្ធផល ណាហ្គាវើល យកឈ្នះ ២ទល់១ ក្លាយជាម្ចាស់ពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ បន្ទាប់ពីខកខានជិត ១០ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ២០០៩ (ណាហ្គាខប) មកម្លេះ។
សូមបញ្ជាក់ថា បើទោះបីជានៅសល់ ១ប្រកួត ក៏ពិតមែន ប៉ុន្តែ ណាហ្គាវើល មានពិន្ទុលើស ក្រុមលេខ២ ដែលជាអ្នកការពារជើងឯក បឹងកេត រហូលដល់ទៅ ៤ពិន្ទុ ឯណោះ បន្ទាប់ពី បឹងកេត បានត្រឹមស្មើ ២ទល់២ ជាមួយ ក្រុមអង្គរថាយហ្គឺរ៕
https://www.youtube.com/watch?v=CJcts-LQZBU
មតិយោបល់