ខ្សែប្រយុទ្ធមុតស្រួចអន្តរជាតិអាហ្សង់ទីន Lionel Messi បានខកខានទទួលបានលទ្ធផលល្អ នៅ UEFA ក្នងមួយរយៈចុងក្រោយនេះ ពោលចាប់តាំងពីពេលដែលក្រុម Barcelona ខកខានឈ្នះពាន UEFA Champion League ៣រដូវកាលកន្លងមក។
យ៉ាងណាវិញ ការចាប់ផ្តើមទើបតែបាន ៣ប្រកួតប៉ុណ្ណោះ ក្នុងក្របខណ្ឌ Champion League កីឡាករកំពូលរបស់ពិភពលោក Lionel Messi ពិតជាធ្វើបានយ៉ាងល្អ ដោយអាចរកគ្រាប់បាល់បានដល់ទៅ៥គ្រាប់ហើយ។ វាមិនមែនជារឿងងាយស្រួលឡើយ សម្រាប់កីឡាករគ្រប់រូបដែលអាចធ្វើបានយ៉ាងល្អបែបនេះនោះ សូម្បីតែ Cristiano Ronaldo ដែលជាកំពូលអ្នកស៊ុតបញ្ចូលទី នៅ UEFA Champion League ក៍ពិបាកធ្វើបានបែបនេះដែរ ( រដូវកាលមុន២ប្រកួតដំបូងរកបានត្រឹម ៤គ្រាប់ ) ។
កាលពីប្រកួតដំបូងជាមួយ PSV កីឡាករដែលមានរហស្សនាមថា មនុស្សក្រៅភពរូបនេះ ស៊ុតបញ្ចូលទីបានដល់ទៅ ៣គ្រាប់ ខណៈការប្រកួតយប់មិញនេះទៀតសោត Messi នៅតែបន្តធ្វើបានយ៉ាងល្អ ដោយស៊ុតបាន ២គ្រាប់ក្នុងជ័យជម្នះលើក្រុមខ្លាំងអង់គ្លេសមាន់ខ្នាយមាស Tottenham Hotspur ដល់ក្នុងដី ៤-២ ។
ដូច្នេះហើយ ប្រសិនបើការប្រកួតបន្តមកទៀត Lionel Messi នៅតែធ្វើបានល្អបែបនេះ នោះ UEFA ប្រហែលជាមិនអាចមើលរំលងកីឡាករវ័យ៣០ឆ្នាំរូបនេះឡើយ។
https://www.youtube.com/watch?v=d12qvH5b_jw
មតិយោបល់